ព័ត៌មានទាន់ហេតុការណ៍៖

លោក គួច ចំរើន នាំយកទេយ្យវត្ថុនិងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តនានាក្នុងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយសារបញ្ហា ការរីករាលដាលនៃមេរោគវីរុសកូរ៉ូណាកូវីដ-១៩បានធ្វើឲព្រះសង្ឃតាមបណ្តាវត្តអារ៉ាមនានាទូទាំងខេត្តព្រះសីហនុប្រឈមនឹងដាច់ចង្ហាន់ដោយសារមិនមានពុទ្ធិបរិស័ទចេញចូលធ្វើបុណ្យទាន។
ដោយទទួលបានដំណឹងខាងលើនេះ នៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ រដ្ឋបាលខេត្តព្រះសីហនុដឹកនាំដោយ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកទេយ្យវត្ថុ និងបច្ច័យ ដើម្បីប្រគេនព្រះសង្ឃគង់នៅតាមបណ្តាវត្តនានានៅក្នុងភូមិសាស្រ្តស្រុកព្រៃនប់ និងស្រុកកំពង់សិលា នៃខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថាសំរាប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្តព្រះសីហនុបាននាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃក្នុងខេត្តបានចំនួន ២១ វត្ត ដែលក្នុងមួយវត្តទទួលបានអង្ករ ត្រីខ ទឹកបរិសុទ្ធ និងបច័្ចយចំនួន ១ លានរៀល ដោយឡែកបណ្តារវត្តផ្សេងៗទៀតក្នុងខេត្ត រដ្ឋបាលខេត្តព្រះសីហនុនឹងនាំយកទៅប្រគេនជាបន្តបន្ទាប់៕ សហការី


ចែករំលែក៖