ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់មើលមិនឃើញ..! បុរស២នាក់តាមរកទាចូលក្នុងលូ ក៏ថប់ដង្ហើមស្លាប់ទាំងអស់គ្នា

ចែករំលែក៖

ភ្នំពេញ៖ ពិតជាមិនគួរបណ្តោយខ្លួនជួបគ្រោះបែបនេះសោះ ខណៈបុរស២នាក់បានស្លាប់ បន្ទាប់ពីចូលចាប់សត្វទាក្នុងលូ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន។
តាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា៖ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ មានបុរស២នាក់បានស្លាប់ បន្ទាប់ពីបានចូលចាប់សត្វទាក្នុងលូ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
រឿងមិនគួរអោយជឿនេះ បានកើតឡើងនៅម្តុំផ្លូវរទេះភ្លើង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ៖ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ នៅវាលស្រែមួយកន្លែង នៅម្តុំផ្លូវរទេះភ្លើង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោងជាង២ មានកម្មករសំណង់ម្នាក់ ពេលកំពុងអង្គុយសម្រាកពីការងារ ក៏ឃើញសត្វទារត់ចូលក្នុងលូ ហើយដំបូងមានបុរសម្នាក់បានចូលទៅតាមចាប់យកឲ្យម្ចាស់គេ។ ប៉ុន្តែបាត់ខ្លួនមិនឃើញចេញមកវិញ អស់រយៈពេល២ម៉ោង ទើបមានបុរសម្នាក់ទៀត ដែលជាកម្មករសំណង់ដូចគ្នាចូលតាមរក ហើយក៏បណ្តាលឲ្យបាត់ខ្លួនទាំងពីរនាក់ រហូតដល់ម៉ោងប្រមាណជាង៦ល្ងាចនេះ ពួកគេបានបាត់ជីវិតទៅហើយ ក្រោយពីសមត្ថកិច្ច អាជ្ញាធរ ខំយកគ្រឿងចក្រជួយសង្រ្គោះ តែមិនទាន់ក៏ស្លាប់ទាំង២នាក់។

ប្រជាពលរដ្ឋអោយដឹងថា៖ លូនោះមានបណ្តោយប្រហែលជា ១០០ម៉ែត្រ ហើយមិនសូវមានខ្យល់ចេញចូលនោះទេ និងមានទឹកថែមទៀត។
ទោះយ៉ាងណា អត្តសញ្ញាណនៃសាកសព មិនទាន់ត្រូវបានកំណត់ឡើយ ដោយសាររង់ចាំការធ្វើកោសល្យវិច្ច័យពីសមត្ថកិច្ចជំនាញសិន។
ដោយសារតែតាមរកទា ធ្វើអោយមនុស្ស២នាក់ស្លាប់ចោលសាច់ញាតិ បងប្អូនត្រឹមមួយពព្រិចភ្នែក៕ដោយ៖ចន្ទ លីហ្សា

 


ចែករំលែក៖