ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនមន្ត្រីយោធាម្នាក់ពាក់ពន្ធ័ករណីករណីគ្រឿងញៀននៅក្រុងបាវិត។
ការឃាត់ខ្លួននេះនៅវេលាម៉ោង ១០ និង ០៣នាទីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។
កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមានឈ្មោះ ងួន ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរយោធារស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។
ប្រភពបន្តថាកម្លាំងការិយាល័យជំនាញនៃមន្ទីយុត្តិធម៌ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនមន្ត្រីយោធាម្នាក់ខាងលើ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីវេលាម៉ោង ១៣ និង ០០ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត (ករណីនេះអនុវត្តតាមដីការបញ្ជាឲ្យឃាត់ខ្លួនពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត)។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់។ដោយ៖ យឹម សុថាន
