ព័ត៌មានទាន់ហេតុការណ៍៖

លោក ឌី រ័ត្នខេមរុណ ៖ រដ្ឋាភិបាលកម្ពុជា បានបង្ហាញអោយពិភពលោក ដឹងកាន់តែច្បាស់ ពីក្រុមគ្រូពេទ្យជំនាញកម្ពុជាដែរមានសមត្ថភាពខ្ពស់ ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឲ្យរួចផុតពីជំងឺ កូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀល សៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២០ លោក ឌី រ័ត្នខេមរុណអភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនប្រជាពលរដ្ឋ  កម្មករ–កម្មការនី ដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ចំនួន ២០ គ្រួសារ មកពី៨ភូមិ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅក្នុងឱកាសនោះដែរ  លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែល សម្ដេច តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានបន្ថែមទៀតថា សូមបងប្អូនមេត្តាប្រកាន់ខ្ជាប់នូវសារគន្លឹះសុខភាព ហូបស្អាត អនាម័យស្អាត និងរស់នៅស្អាត ដើម្បីបង្ការជំងឺឆ្លងនានា ជាពិសេស វីរុសថ្មី កូវីដ–១៩ ដែលរាជរដ្ឋាភិបាល និងពិភពលោកកំពុងតែមានការព្រួយបារម្ភជាខ្លាំងលើបញ្ហានេះ ថែមទាំងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋជា កម្មករ–កម្មការនី ទាំងអស់មេត្តាទៅពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញ ឬមណ្ឌលសុខភាពដែលនៅជិតលោកអ្នក ។យ៉ាងណាមិញ សូមបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ កុំឱ្យជួបជុំហូបចុកគ្រឿងស្រវឹងក្នុងពិធីផ្សេងៗ បើនៅក្នុងមន្ទិលសង្ស័យបងប្អូនអាចទំនាក់ទំនងទៅលេខ ១១៥ ដោយឥតគិតថ្លៃ  និង ត្រូវអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19)  កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង។

លោក អភិបាលរងខណ្ឌ បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា កម្ពុជាសព្វថ្ងៃ កំពង់បង្ហាញសញ្ញាវិជ្ជមាន តាមរយះសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ពីការជាសះស្បើយរហូតដល់១៥នាក់ថ្មីទៀត ដែរធ្វើអោយអ្នកជាសះស្បើយសរុបកើនឡើងដល់ ៤៩នាក់ នៃអ្នកឆ្លងសរុប ១១៤នាក់ ហើយជាពិសេសថ្ងៃនេះ គ្មានអ្នកឆ្លងថ្មីទេ បើគិតត្រឹមថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២០ នេះដែរជាការប្រកាសរបស់ក្រសួងសុខាភិបាល ។

ជាចុងបញ្ចប់  លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា ក៏សូមអំពាវនាវដល់បងប្អូន  ប្រជាពលរដ្ឋ កម្មករ–កម្មការនី   ទាំងអស់  សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)  ដូចខាងក្រោម៖

១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត  ឬទឹកអាល់កុលលាងដៃ  ឬអាល់កុល ជែល

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ  ឬក្រដាសអនាម័យ  រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសសាយ

៤.  ជៀសវាងប៉ះពាល់ភ្នែក  ច្រមុះ  ឬមាត់

៥.  បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ

៦. ស្វាគមន៍ដោយសំពះ  ជំនួសការចាប់ដៃ

អំណោយដែលទទួលបានពីអនុសាខាខណ្ឌមានជ័យ ក្នុងមួយគ្រួសារៗ រួមមាន ៖ អង្ករ ១បាវ ៣០គីឡូ, មី  ១កេស, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ១យួរ, ទឹកសុទ្ធ ១កេស, ស្ករស ១គីឡូក្រាម , ម៉ាស់ , ក្រម៉ា , សាប៊ូ   រួមទាំងថវិកាចំនួន​ ២០,០០០ រៀល ក្នុងមួយគ្រួសារ ផងដែរ៕ដោយ៖ស តារា


ចែករំលែក៖