ភំ្នពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាមការដឹកនាំផ្ទាល់ ពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំង ជំនាញ មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងរឹបអូសបានគ្រឿងញៀន ១៦គ.ក្រ ៤៧៨.៧៧ក្រាម ។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២២និង៣០នាទី នៅចំណុចផ្លូវសាធារណ: លេខ១៦៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កំលាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ដឹកនាំដោយលោកនាយករង សឿង ណុល. មានការសម្របសម្រួលពីលោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង និង មានអធិការរងខណ្ឌទួលគោក ចូលរួមផងដែរ បានបើកកិច្ចប្រតិបត្តិការ ស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាប ជាលទ្ធផល:
គោលដៅទី១:
ក-ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿង ធាវ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ
ខ-វត្ថតាងចាប់យកបាន:
-ម្សៅក្រាមសថ្លាសង្ស័យមេតំហ្វេតាមីន(ICE)ទម្ងន់ប្រហែលកន្លះគីឡូ រួចបន្តទៅឆែកឆេរគោលដៅទី២ទៀត
គោលដៅទី២:
+នៅថ្ងៃទី០៣.០៤.២០២០ វេលា
ម៉ោង៩:៣០នាទី នៅចំណុចបន្ទប់ជួលលេខ៣៣c ផ្ទះលេខ២៥z ផ្លូវលេខ២៥១ ភូមិ១៦ សង្កាត់បឹងសា
ឡាង ខណ្ឌទួលគោក លទ្ធផល:
ក-ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ អឿង ឌីចាន់ណា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ។
ខ-វត្ថុតាងចាប់យកបាន:
-ម្សៅសថ្លាសង្ស័យមេតំហ្វេតាមីន(ICE)១៦ដុំទម្ងន់ប្រហែល១៦ គីឡូ។
សរុបរួម ក្រោយពីធ្វើតេស្ត និងថ្លឹងរួច ឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ១៦គ.ក្រ ៤៧៨.៧៧ក្រាម ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ ស សម