ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលម៉ារ៉ុកដោះលែងអ្នកទោសជិត៦ពាន់នាក់​បង្កឆ្លងកូវីដ-១៩

ចែករំលែក៖

កន្លងមកមានប្រទេសជាច្រើន បានសម្រេច ដោះលែងអ្នកទោស ដើម្បីបង្កើតបរិយាកាស់នៅក្នុងពន្ធនាគារ ល្អប្រសើរ មិនចង្អៀត ងាយស្រួលក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩។ ពេលថ្មីៗនេះ មានប្រទេសអ៊ីរ៉ង់ អ៊ីរតាលី អង់គ្លេស… ហើយពេលនេះប្រទេសម៉ារ៉ុកក៏បានអនុវត្ត វិធីសាស្ត្រ ការពារឆ្លងកូវីដ-១៩ដលអ្នកទោសផងដែរ។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ៥ ខែមេសា បានដកស្រង់ប្រភពព័ត៌មានពី ក្រសួង​យុត្តិធម៌​បានប្រកាសថា ព្រះមហាក្សត្រ​ប្រទេសម៉ារ៉ុក​បានព្រះរាជទានលើកលែងទោស​ដល់អ្នកជាប់ពន្ធនាគារ​ចំនួន ​៥ ៦៥៤នាក់ ព្រមទាំង​ដាក់បញ្ជា​ឲ្យមានវិធានការ ​ការពារ​យ៉ាង​ខ្លាំង​ដល់អ្នកទោស​ទាំងនោះ ទប់ស្កាត់ឆ្លងរាតត្បាត​ ជំងឺCOVID-19​ ។ ក្រសួងយុត្តិធម៌​ម៉ារ៉ុក​បានប្រកាសថា អ្នកទោស​ទាំងនោះ​ត្រូវបានជ្រើសរើស​លើកលែងទោស គឺអ្នកទោសអាយុច្រើន, សុខភាព​ទន់ខ្សោយ,ជាប់ទោសស្រាល ព្រមទាំង​អ្នកទោសមានអាកប្បកិរិយាកែប្រែ​​​ខ្លួន​ជាដើម ។ ម៉ារ៉ុកជាប្រទេសដំបូងគេបង្អស់នៅទ្វីបអាហ្វ្រិក ដែលបានដោះលែងអ្នកទោស ។ បច្ចុប្បន្នម៉ារ៉ុកមានអញនកឆ្លងកូវីដ-១៩ កើនឡើងដល់៩១៩ នាក់ហើយនិងស្លាប់​៥៩៕ ដោយ៖ ធិ រីណា


ចែករំលែក៖