ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានធ្វើការណែនាំអោយគ្រប់បណ្តាខណ្ឌទាំង១៤ ត្រូវធ្វេីយ៉ាងណាពង្រឹកការយកចិត្តទុក អោយដែនសមត្ថកិច្ចរបស់ខ្លួនធានាបាននូវសុវត្តិភាពជូនប្រជាពលរដ្ឋ ចៀសឆ្ងាយពីការឆ្លង និងរីករាលដាលនូវវីរុសកូវីដ១៩ (COVID19)។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំបែបនេះ នៅក្នុងឱកាសធ្វេីការចែកសម្ភារៈអនាម័យដូចជា អាល់កុល និងម៉ាស់ ជូនដល់បណ្តាខណ្ឌទាំង១៤ក្នុងរាជធានី ដេីម្បីយកទៅបំរេីការនូវការ បង្ការ និងទប់ស្កាត់ វីរុសកូវីដ១៩ នៅល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរដែនដី ត្រូវតែមានការយកចិត្តទុកដាក់ និងចូលរួមអោយសកម្ម ធ្វេីយ៉ាងណាជម្រាបជូនអោយប្រជាពលរដ្ឋ មានការយល់ដឹងពីបញ្ហានៃផលប៉ះពាល់របស់វីរុសកូវីដ១៩ ជាពិសេសត្រូវផ្តោតការយកចិត្តទុកដាក់ ស្វែងរកអោយដឹងពីទីលំនៅរបស់ពលករ ដែលបានវិលត្រលប់មកប្រទេសវិញ ក្នុងអំឡុងពេលកូវីដ១៩ កំពុងរីករាលដាលនៅជុំវិញពិភពលោក ។ ក្នុងនោះត្រូវមានការយកចិត្តទុកដាក់ ពិនិត្យមេីលពីជីវភារស់នៅរបស់គាត់ ហេីយប្រសិនបេីគាត់ទេីបតែត្រលប់មក ត្រូវណែនាំអោយគាត់នៅដោយឡែកពីមនុស្សជុំវិញខ្លួនរយៈ១៤ថ្ងៃ ។ ជាងនេះទៅទៀតប្រសិនបេីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលជាពលករមានសភាពតូច អាជ្ញាធរ ត្រូវស្វែងរកទីកន្លែង ដេីម្បីដាក់គាត់អោយនៅដាច់ដោយឡែក ដូចជាសាលារៀន រឺផ្ទះសំណាក់នានា នៅមូលដ្ឋាននោះតែម្តង ។
លោកអភិបាល បានបញ្ជាក់ទៀតថា ក្រោយពីប្រជាពលរដ្ឋដែលជាពលរដ្ឋបានដាក់ខ្លួន រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនោះ អាជ្ញាធរមូលដ្ឋានត្រូវតាមដានមេីលពីការរស់នៅរបស់គាត់ ថាតេីមានការខ្វះខាតនូវ មុង កន្ទេល ភួយ ខ្នេីយ សំរាប់ស្នាក់នៅគ្រប់គ្រាន់ហេីយរឺនៅ បេីមានការខ្វះខាត រដ្ឋបាលខណ្ឌ ត្រូវធ្វេីការដោះស្រាយជូនពួកគាត់ភ្លាមតែម្តង ។
ឯកឧត្តមអភិបាកបានអោយដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វេីការទំនាក់ទំនង ជាមួយនិងប្រធានផ្សារនានានៅក្នុងរាជធានីរួចរាល់ ដេីម្បីធានាបាននូវការលក់ មុង កន្ទេល ភួយ ខ្នេីយ ដល់អាជ្ញាធរ សំរាប់យកទៅចែកជូនបងប្អូនពលករ ដែលបានដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ៕ដោយ៖ សហការី