ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែធ្ងន់ធ្ងរហើយ! នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដាក់អុកស៊ីហ្សែន ដើម្បីព្យាបាលជំងឺ Covid-19

ចែករំលែក៖

ទីក្រុងឡុងដ៏៖ លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដាក់អុកស៊ីហ្សែន ដើម្បីព្យាបាលជំងឺ Covid-19 ប៉ុន្តែរដ្ឋាភិបាលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់លោកដដែល ទោះបីជាលោកស្ថិតនៅក្នុងមន្ទីរពេទ្យក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Business Insider នៅថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២០។

យោងតាមការអះអាងរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស លោក Johnson ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទីក្រុងឡុងដ៏ កាលពីយប់ថ្ងៃ អាទិត្យ ដើម្បីទទួលការធ្វើតេស្តទូទៅផ្សេងៗ បន្ទាប់ពីអាការៈរោគរបស់លោកនៅតែមិនទាន់ធូរស្រាល ក្រោយលោកត្រូវបានធ្វើតេស្តឃើញ ជំងឺ COVID-19 ជាងមួយសប្តាហ៍មកហើយ។ រីឯការបញ្ជូនលោក Johnson ទៅមន្ទីរពេទ្យបែបនេះ គឺជាវិធានការប្រុងប្រយ័ត្ន ដែលធ្វើឡើង ដោយ ផ្អែកទៅតាមការណែនាំរបស់វេជ្ជបណ្ឌិតលោក ខណៈរូបលោកមិនមានបញ្ហាធ្ងន់ធ្ងរអ្វីនោះទេ។

លោក Boris Johnson វ័យ៥៥ឆ្នាំ ត្រូវបានធ្វើតេស្តវិជ្ជមាននៃ COVID-19 កាលពី១០ថ្ងៃមុន ជាមួយរោគសញ្ញាមិនធ្ងន់ធ្ងរឡើយ ហើយលោក បានបន្តបំពេញការងារដឹកនាំរដ្ឋាភិបាលពីចម្ងាយ។ បើតាមរដ្ឋាភិបាលចក្រភពអង់គ្លេស បច្ចុប្បន្នទោះជាកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យក៏ដោយ លោក Johnson នៅតែជាអ្នកគ្រប់គ្រងរដ្ឋាភិបាលដដែល ហើយរំពឹងថាលោក Johnson នឹងវិលត្រឡប់មកដឹកនាំប្រទេសធម្មតាដូចដើម វិញ ក្នុងនាពេលឆាប់ៗ ក្រោយការធ្វើតេស្តនានានៅមន្ទីរពេទ្យត្រូវបញ្ចប់៕ដោយ៖ ស តារា


ចែករំលែក៖