ពិភពលោក៖ ភាគច្រើនមនុស្សសម្អាតតែដៃ ដោយសារតែដៃប៉ះផ្ទាល់ជាមួយផ្ទៃមុខច្រើនជាងគេ ដោយមិនសូវចាប់អារម្មណ៍ សម្អាតទាំងដៃនិងជើងនោះឡើយ។ តើជើងអាចនាំអោយឆ្លងជំងឺវីរុសកូវីដ១៩ ចូលក្នុងផ្ទះដែរឬទេ?
ចំពោះស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩កាន់តែកើនឡើងខ្ពស់នៅលើពិភពលោក។ អំពីវិធានការការពារតាមផ្លូវច្បាប់ណែនាំដោយអង្គការសុខភាពពិភពលោកគឺយើង លាងដៃ ឲ្យបានច្រើនលើករាល់ពេលប៉ះវត្ថុអ្វីមួយហើយ បញ្ចៀសការជួបជុំគ្នានៅទីសាធារណៈ។
តាមគេហទំព័រ HuffPost បានផ្សាយនៅថ្ងៃទី៦ខែមេសាថា៖ មានមនុស្សជាច្រើនបារម្ភថា ការពាក់ស្បែកជើងចូលក្នុងផ្ទះអាចនាំកូវីដ-១៩ចូលផ្ទះ។ លោកស្រី Carol Winner អ្នកឯកទេសសុខភាពសាធារណៈ ជនជាតិអាមេរិក បានលើកឡើងថា«ជាការពិត ស្បែកជើង ឬជើង គឺស្ថិតនៅឆ្ងាយពីផ្ទៃមុខ ហើយការឆ្លងពីជើងគឺមានអត្រាតិចបំផុត»។
ចំណែកវេជ្ជបណ្ឌិតGeorgine Nanos ជនជាតិអាមេរិក ក៏បានបញ្ជាក់ផងដែរថា៖ ស្បែកជើងក៏អាចនាំវីរុសចូលផ្ទះផងដែរ ក្រោយពេលដែលយើងទៅទីសាធារណៈ។ សូមបញ្ជាក់ផងដែរថា៖ កូវីដ-១៩ អាចរស់នៅក្នុងបរិយាកាស បាន៣ម៉ោង រស់នៅលើជ័រ និងគ្រឿងដែកអ៊ីណុក បានដល់១២ម៉ោង ឬ ៣ថ្ងៃ ក្នុងនោះមានទាំងនៅលើស្បែងជើងផងដែរ។
ដូច្នេះរាល់ពេលដែលពាក់ស្បែកជើង ឬកាន់ស្បែកជើង ដៃយើងអាចជាប់មេរោគ ហើយពេលភ្លេចខ្លួនយកដៃប៉ះផ្ទៃមុខ អាចឆ្លងបានគ្រប់ពេល។
ចំណែកវេជ្ជបណ្ឌិត មានឯកទេសជំងឺឆ្លងរបស់ប្រទេសអូស្ត្រាលី ក៏បានសន្និដ្ឋានស្រដៀងគ្នានោះដែរ គឺស្បែកជើងក៏អាចនាំវីរុសចូលក្នុងផ្ទះ ហើយចម្លងទៅមនុស្សនៅក្នុងផ្ទះ ពេលដែលទៅប៉ះវា ។
ទាំងនោះហើយទើបត្រូវបាញ់ថ្នាំកម្ចាត់វីរុសនៅគ្រប់ទីកន្លែង ទាំងផ្លូវថ្នល់សាធារណៈ តំបន់ដែលមានមនុស្សធ្វើដំណើរច្រើន ៕ដោយ៖ ធីរីណា