ព័ត៌មានទាន់ហេតុការណ៍៖

គោយន្តកន្ត្រៃបុកជាមួយសាំយ៉ុងស្លាប់ម្នាក់របួសធ្ងន់ស្រាល៦នាក់

ចែករំលែក៖

ខេត្តក្រចេះ៖គោយន្តកន្ត្រៃបុកគ្នាយ៉ាងពេញទំហឹងជាមួយរថយន្តសាំងយ៉ុងបណ្ដាលឱ្យស្លាប់ម្នាក់និង៦នាក់ទៀតរងរបួសធ្ងន់និងស្រាលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២.២០នាទីថ្ងៃទី០៦មេសាឆ្នាំ២០២០លើកំណាត់ផ្លូវជាតិលេខ៧(ក្រចេះ-ស្ទឹងត្រែង)ចន្លោះគីឡូម៉ែត៣៥៣, ៣៥៤ត្រង់ចំណុចភូមិសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

តាមប្រភពបានឱ្យដឹងថាក្នុងករណីនោះរថយន្តសាំយ៉ុងពណ៌សពាក់ស្លាកលេខភ្នុំពេញ២AB០៨៥៨បុកជាមួយគយន្តកន្ត្រៃបានបណ្តាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុម្នាក់ភេទប្រុសនិង៤នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរហើយស្រ្តី២នាក់ទៀតរងរបួសស្រាល។

ក្រោយកើតហេតុភ្លាមៗគេឃើញនគបាលចរាចរណ៍ចុះមកអន្តរាគមន៍ហើយបានបញ្ជូនអ្នករងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

សាកសពបានប្រគល់ឱ្យសាច់ញ្ញាត្តិយកទៅធ្វើបុណ្យតា

មប្រពៃណីផងដែរ។ ឯមធ្យោបាយបង្ករហេតុត្រូវបានកម្លាំងចរាចរណ៍អូសយកទៅរក្សារទុកបណ្តោះអាសន្នរងចាំធ្វើការដោះនៅពេលក្រោយ៕ ដោយ៖​ជីវ័ន្ត


ចែករំលែក៖