ព័ត៌មានទាន់ហេតុការណ៍៖

ជញ្ជ្រាំងស្រែចំនួន៤៥ហិកតា និងដើមប្រេងខ្យល់ត្រូវបានអគ្គីភ័យឆាបឆេះសង្ស័យមានមនុស្សលួចដុត

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ជញ្ជ្រាំង
ស្រែចំនួន៤៥ហិកតា និងដើមប្រេងខ្យល់ត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចជួយពន្លត់និងយករថយន្តពន្លត់៣គ្រឿងអន្តរាគមន៏បាញ់ពន្លត់ចំណាយអស់ទឹក៧រថយន្តទើបគ្រប់គ្រងស្ថានការណ៏បានខណះសង្ស័យមានគេលួតដុតទើបមានការឆេះទ្រង់ទ្រាយធំបែបនេះ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី៦មេសាឆ្នាំ២០២០ស្ថិតភូមិទួលត្របែក ឃុំប្រសូតិ ស្រុកស្វាយទាប ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាការឆេះជាបន្តបន្ទាប់នៅកន្លែងផ្សេងគ្នានេះសមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ដែលបណ្ដាលអោយមានភ្លើងឆាបឆេះនេះនៅឡើយទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដោយសង្ស័យថា មានមនុស្សលួចដុតទើបភ្លើងឆាបឆេះមានទ្រង់ទ្រាយធំបែបនេះ។
ប្រភពបន្តថាសមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៏បាន និងបាញ់ពន្លត់ជោគជ័យដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង របស់កងរាជអាវុធហត្ថស្រុកស្វាយទាបនិង រថយន្តអធិការដ្ឋាននគបាលស្រុកស្វាយទាបប្រើប្រាស់ទឹកអស់ចំនួន៧រថយន្តនិងសំណាងមិនមានមនុស្សរងគ្រោះថ្នាក់ព្រមទាំងផ្ទះប្រជាពលរដ្ឋក្បែនោះផងដែរ។ដោយ៖យឹមសុថាន

ចែករំលែក៖