ព័ត៌មានទាន់ហេតុការណ៍៖

ព្រហ្មទណ្ឌ កម្រិតធ្ងន់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាព ឆក់ទូរស័ព្ទ ដៃ ជនជាតិចិន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​​ល្បាត​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បានប្រដេញ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២នាក់​។​ករណីឆក់​(​ទូរស័ព្ទ​ដៃ​ជនជាតិចិន)ធ្វើដំ ណើរតាម(PASSAPP)តែមិនបានសម្រច កាលពីម៉ោង៧:៣០​នាទីយប់ ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០២០ ​​ត្រង់ផ្លូវលេខ៦៣ កែង២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។​

សមត្ថកិច្ចបានឲ្យដឹងថា ​ជនសង្ស័យ​ទី​១ឈ្មោះ​ ចាន់ សុខហេង អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់ នៅផ្ទះ៣២ ផ្លូវ​៨១​សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ។
ទី​២​ឈ្មោះ​ លី ជាម៉ាន់ អាយុ ១៨ឆ្នាំ ជន ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវសុកហុក សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំ ពេញ។ នេះជាមុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាពឆក់ ទូរ សព្ទ័ដៃចំនួន ០៣លើក ក្នុងទឹកដីខណ្ឌបឹងកេងកង បានសម្រេច០២លើក និង មិនបានសម្រច០១លើក។
– សម្ភារដកហូត: ម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌ទឹក ដោះគោ សេរី២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CK- 4733 ។

បន្ទាប់ពីបញ្ចប់ការសួរនាំ និងផ្អែកតាមចម្លើយសារភាព កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានកសាងសំណុំរឿងដើម្បីបញ្ជូនជន សង្ស័យទាំង២នាក់ ទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕ជ្រោយ ពេជ្រ


ចែករំលែក៖