ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរស០២នាក់ពាក់ពន្ធ័ប្រើប្រាស់អាវុធកែឆ្នៃខុសច្បាប់ ចែកចាយនិងរក្សារទុកសាធាតុញៀន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖បុរស០២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ពន្ធ័ករណីប្រើប្រាស់និងកែឆ្នៃអាវុធខុសច្បាប់ ចែកចាយនិងរក្សារទុកនូវសាធាតុញៀនកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅភូមិព្រៃស្អាក ឃុំ ស្រុកត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា នៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ម៉ោង ២២ៈ៣៥នាទី លោក វសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងចេញល្បាត ពួនស្ទាក់ ក្នុងភូមិសាស្រ្តស្រុក លុះដល់ចំណុចផ្លូវកែងក្រាលគ្រួសក្រហម ចូលក្រុមហ៊ុន តៃណិញ ស្ថិតក្នុងភូមិអូរក្រូច ឃុំ-ស្រុកត្រពាំងប្រាសាទ បានប្រទះឃើញជនសង្ស័យ កំពុងដើរកាន់អាវុធកែច្នៃ (ឆ្នុកដូង) ក៏បានឃាត់ខ្លួនសួរនាំ ៖
ជនសង្ស័យ ឈ្មោះ ទិព ប៊ុនរ៉ាត់ ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រៃស្អាក ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។សមត្ថកិច្ចបានបន្តរថា នៅពេល ឆែកឆេរ រកឃើញនូវវត្ថុតាង និងបានដកហូតសម្ភារៈមួយចំនួនរួមមាន
ម្សៅក្រាមពណ៌ស ប្រភេទមេតំហ្វីតាមីន ICE (ម៉ាទឹកកក) ចំនួន ០៤កញ្ចប់តូច និង ០១កញ្ចប់ធំ
អាវុធកែច្នៃ ០១ដើម (ឆ្នុកដូង) ,ដុំដែកឆក់ចំនួន០១ ផាវ និងគ្រាប់ពីដាងម៉ូតូ មួយចំនួន និងកាបូបស្ពាយចំហៀង ចំនួន ០១ និងស្នាប់ដៃ ចំនួន០១ ។
នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១២ៈ២០នាទី សមត្តកិច្ចបានធ្វើការ ស៊ើបអង្កេត រហូតឈានដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ បន្ថែមទៀត ៖
ជនសង្ស័យ ឈ្មោះ ម៉ៅ ម៉េត ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិព្រៃស្អាក ឃុំ-ស្រុកត្រពាំងប្រាសាទ។ ដកហូតសម្ភារៈវត្ថុតាងមួយចំនួន រួមមាន ៖
ម្សៅក្រាមពណ៌ស ប្រភេទមេតំហ្វីតាមីន ICE (ម៉ាទឹកកក) ចំនួន ០៤កញ្ចប់តូច និង ០២កញ្ចប់ធំ និងជញ្ជីងសម្រាប់ថ្លឹង ចំនួន០១
ទូរស័ព្ទដៃ ម៉ាក Oppo ចំនួន ០១គ្រឿង
ម៉ូតូ ០១គ្រឿង ម៉ាក Wave 110cc សេរ៊ីឆ្នាំ2012 ពណ៌ខ្មៅ (បិទស្គុតពណ៌ស្វាយ) គ្មានស្លាកលេខ លេខតួ-លេខម៉ាស៊ីន HC08E~1061134កាបូបដាក់លុយ ចំនួន០១ ,សម្ភារៈបម្រើឲ្យការវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធីបន្ត។ ដោយ៖ប៉ែន នួន

 


ចែករំលែក៖