ព្រះច័ន្ទពេញវង់ដំបូងនៃខែមេសាបានកើតឡើងបន្ទាប់ពីរដូវផ្ការីក។ ព្រះច័ន្ទពេញវង់នេះគឺជាលើកទីបីចាប់តាំងពីដើមឆ្នាំបន្ទាប់ពីថ្ងៃទី០៩ ខែកុម្ភៈនិងថ្ងៃទី០៩ខែមីនា។ វាត្រូវបានគេហៅថា«ព្រះច័ន្ទពណ៌ផ្កាឈូក»មិនមែនសម្រាប់ពណ៌ដែលវាផ្ដល់ឲ្យនេះទេប៉ុន្ដែយោងទៅតាមពណ៌នៃផ្កានិទាឃរដូវ។ បាតុភូតគួរឲ្យភ្ញាក់ផ្អើលនោះព្រះច័ន្ទពេញវង់ធំត្រចះត្រចង់បំផុតនៃឆ្នាំ២០២០ដែលត្រូវបានគេមើលឃើញកាលពីយប់មិញនៅលើមេឃជាផ្នែកមួយដ៍ធំនៃពិភពលោកកាលពីយប់មិញ។ យោងទៅតាមអង្គការណាសាព្រះចន្ទ័ពេញវង់នេះមានទំហំធំជាង៧%និងភ្លឺជាង៣០%ជាងពេលដែលព្រះច័ន្ទពេញវង់ធម្មតាដែលនៅជិតផែនដីគឺ៣៥៧០០០គីឡូម៉ែត្រពីភពផែនដីរបស់យើង៕