ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន៖ ពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទាន​ ទោះបីស្ថានភាពក្នុងប្រទេសបែបណាក៏ដោយ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា៖ នៅក្នុងដំណាក់កាលដែលកម្ពុជាកំពុងប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩ ពេលនេះរាជរដ្ឋាភិបាលបានផ្អាកការនាំចេញអង្ករ និង ត្រី ទៅក្រៅប្រទេស ដើម្បីអោយផលិតផលទាំងនេះកាន់តែសំបូរ និងងាយស្រួលរកទិញ ជាមួយតម្លៃធម្មតានៅទូទាំងប្រទេស ។ ប៉ុន្តែចំពោះអង្ករក្រអូបដែលមានកុងត្រានាំចេញទៅប្រទេសចិនជាមិត្តគឺនៅដំណើរការធម្មតា។

សម្តេចបន្តថា៖ ក្រៅពីអង្ករ និងត្រី គឺ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអោយត្រៀមអំបិល និងត្រៀមរោងចក្រផលិតមី និងផលិតទឹកសុទ្ធដបសម្រាប់ជួយប្រជាពលរដ្ឋផងដែរ។

ដូច្នេះទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទានដែរ៕

សុខខេមរា

 

 


ចែករំលែក៖