អុីតាលី ៖ ស្ថិតក្នុងស្ថានភាពនៃវីរុសកូរ៉ូណាកំពុងវាយលុកខ្លាំងនៅអុីតាលី ក្លិប Juventus កំពុងជួបបញ្ហាហិរញ្ញវត្ថុខ្លាំង ហើយអាចនឹងលក់ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រលប់ទៅលេងនៅក្រុម Real Madrid វិញនៅរដូវកាលក្រោយ ។
ក្លិប Juventus អាចនឹងលក់ Ronaldo ឱ្យទៅ Real Madrid វិញហើយ ក្នុងតម្លៃខ្លួន៥០លានផោន។ ស្របពេលដែលក្រុមរបស់លោក Zidane ផ្ទាល់វិញ ក៏ចង់បានកីឡាករវ័យជ្រេ តែលេងនៅល្អនេះទៅវិញផងដែរ។ តម្លៃត្រឹម៥០លានផោននេះគឺល្មមសម្រាប់ក្រុម Real Madrid ដើម្បីនាំវីរៈបុរសរបស់ខ្លួនត្រលប់ទៅវិញហើយ។
កីឡាករវ័យ៣៥ឆ្នាំរូបនេះខាងលើជាខ្សែប្រយុទ្ធដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេនៅលីកកំពូលអុីតាលី។ កុងត្រារបស់គេមានដល់ឆ្នាំ២០២២ ដោយក្នុង១រដូវកាលនៅក្រុម Juventus ទទួលបានប្រាក់ឈ្នួល២៧,៥លានផោន ៕ដោយ៖ភារៈ