ព័ត៌មានទាន់ហេតុការណ៍៖

លីកកំពូល​ហូល្លង់​កំណត់​ថ្ងៃ​ចូល​ប្រកួត​វិញ​ ​នៅទី១ មិថុនា ឆ្នាំ២០២០

ចែករំលែក៖

ហូល្លង់៖ក្របខ័ណ្ឌបាល់ទាត់ហូល្លង់ Eredivisie ​របស់​ហូល្លង់ បាន​កំណត់​យក​ថ្ងៃ​ទី​១ ​ខែ​មិថុនា ​ឆ្នាំ​២០២០​ខាង​មុខ​ដើម្បី​ត្រលប់​ចូល​ប្រកួត​វិញ ​បញ្ចប់​រដូវ​កាល​នេះ​។ ការ​សម្រេច​យក​ថ្ងៃ​ប្រកួត​នេះ​ឡើង​វិញ គឺ​ក្រោយ​ពី​មាន​ការ​ប្រជុំ​ពី​ថ្នាក់​ដឹក​នាំ​ក្លិប​ទាំង​អស់ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំង​អស់។ ​
បើ​តាម​ការ​បញ្ជាក់​លីក​របស់​ហូល្លង់​នឹង​មិន​អាច​រំសាយ​ចោល​បាន​ឡើយ ​ដោយ​ត្រូវ​តែ​លេង​បញ្ចប់​រដូវ​កាល​ជា​ចាំ​បាច់ ដើម្បី​គេច​ពី​ការ​ទាមទារ​ប្រាក់​វិញ​ពី​សំណាក់​ដៃ​គូ​សហការ ​និង​ការ​លក់​សិទ្ធិ​ផ្សាយ។
​លីកកំពូលហូល្លង់មួយ​នេះនឹង​ក្លាយ​ជា​លីកដំបូង​នៅ​អឺរ៉ុប ដែល​បាន​កំណត់​ថ្ងៃ​ចូល​លេង​វិញ​បាន។ ខណៈ​ដែល​លីក​ធំ​ៗ​ដ៏ទៃ​ទៀត ​នៅ​មិន​ទាន់​អាច​កំណត់​ថ្ងៃ​បាន​ទេ ដោយសារ​តែ​ក្នុង​ប្រទេស​នោះ ​មិន​ទាន់​មាន​សញ្ញា​ថយ​ចុះ​ខ្លាំង​នៃ​ការ​ឆ្លង​មេរោគ Covid-19 ​៕ដោយ៖ ភារៈ

 


ចែករំលែក៖