ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេងម្នាក់ លោត ពីលើអាគារខន់ដូ CASA នាទីក្រុង ពាណិជ្ជកម្មកោះពេជ្រ កម្ពស់១៩ជាន់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ នារីវ៏យក្មេងម្នាក់ មិនដឹងជាមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្ត លោតពីលើអគារខុនដូរ នៅក្នុងទីក្រុងពាណិជ្ជកម្មកោះពេជ្រ ពីជាន់ទី១៩ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១១ ថ្ងៃត្រង់ ថ្ងៃព្រហស្បត្តិ៍ ទី៩ ខែមេសា ឆ្នាំ២០២០ នៅចំណុច អគារខុនដូរ CASA Meridian Condominium ទីក្រុងពាណិជ្ជកម្មកោះពេជ្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពពីមិត្តភក្តិ របស់នារីរងគ្រោះ បានបង្ហើបឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ សួស កញ្ញា អាយុប្រហែល២១ឆ្នាំ ជាជនជាតិខ្មែរមានមុខរបរ លក់ផលិតផល ។

តាមប្រភពព័ត៌មានពីអ្នកធ្វើការនៅកន្លែងកើតហេតុ បានឲ្យដឹងថា គាត់បានឃើញនារីរូបនេះ ដើរចុះឡើងៗ នៅវេរ៉ង់ដាជាន់ទី១៩ ដោយមុនពេលស្រី្ដរងគ្រោះធា្លក់ចុះមក គឺ ឮសំឡេងស្រែកខ្លាំងៗ ។

សូមបញ្ជាក់ថា​ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ កំពុងស្រាវជ្រាវ ដោយពុំទាន់បញ្ជាក់ថា ជាករណីឃាតកម្ម ឬ ការធ្វើអត្តឃាតខ្លួនឯង នោះទេ ៕

ជ្រោយពេជ្រ


ចែករំលែក៖