ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញ ចុះសួរសុខទុក្ខបងប្អូនពលករចំណាកស្រុក មកពីក្រៅប្រទេស ដែលរស់នៅដាច់ដោយឡែកពីគេ ចំនួន១៤ថ្ងៃ

ចែករំលែក៖

ស្រុកពារាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង និងឯកឧត្ដម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង រួមទាំងលោកអភិបាលស្រុកពារាំង អាជ្ញាធរមូលដ្ឋាន និងក្រុមការងារសុខាភិបាលស្រុកពារាំង បានចុះសួរសុខទុក្ខបងប្អូនពលករចំណាកស្រុក មកពីក្រៅប្រទេស ដែលរស់នៅដាច់ដោយឡែកពីគេ ចំនួន១៤ថ្ងៃ ដើម្បីពិនិត្យតាមដានសុខភាពរបស់ពួកគាត់ និងបាននាំក្រុមជំនាញបាញ់ថ្នាំសម្លាប់មេរោគនៅតាមខ្នងផ្ទះ បន្ទប់ដាច់ដោយឡែក សាលារៀន តាមឃុំទាំង៩ ទូទាំងស្រុកពារាំង ដែលបានរៀបចំសម្រាប់បងប្អូនពលករមកពីក្រៅប្រទេសស្នាក់នៅ និងកន្លែងចាំទទួលអ្នកដែលមិនទាន់មកដល់។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្ដម ក៏បានអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកពារាំងទាំងមូល នូវកត្តាសំខាន់ៗ ៣៖
1. ឱ្យចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល សូមកុំឱ្យមានការធ្វើដំណើរទៅណាមកណា ធ្លងពីខេត្តមួយទៅខេត្ត។ ហើយក៏ចលនាអប់រំថែរក្សាអនាម័យ លៀងសម្អាតដៃនិងសាប៊ូឱ្យបានញឹកញាប់ ការរស់នៅស្អាត ត្រូវគោរពទៅតាមការណែនាំរបស់គ្រូពេទ្យ។
2. អប់រំបងប្អូនប្រជាពលរដ្ឋ ក្នុងចូលឆ្នាំថ្មីនេះ សូមកុំឱ្យប្រមូលផ្ដុំគ្នាច្រើនលេងល្បែងកំសាន្ត ប្រជាប្រិយផ្សេងៗ នៅតាមទីវត្តអារ៉ាម ឬមួយប្រមូលផ្ដុំគ្នាច្រើន ក្នុងការជប់លៀងផឹកស៊ី នៅតាមគេហដ្ឋាន។
3. អ្នកដែលបាននៅដាច់ដោយឡែកគ្រប់១៤ថ្ងៃ ហើយក៏បានចេញទៅវិញ ក៏ត្រូវខិតខំថែរក្សាអនាម័យបន្តទៅទៀត ចំពោះអ្នកដែលមិនទាន់គ្រប់១៤ថ្ងៃ គឺនៅបន្តក្នុងការងារពិនិត្យតាមដានសុខភាពឱ្យគ្រប់១៤ថ្ងៃសិន មិនត្រូវចេញទៅណា មកណាទេ ដើម្បីបង្ការ ជៀសវាងការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩។

ក្នុងនោះដែរ ឯកឧត្ដម បានឧបត្ថម្ភទឹកក្រូច ចំនួន៥០០កេស ទៅសាលាស្រុក៥០កេស និងឃុំទាំង៩ ក្នុង១ឃុំទទួលបាន៥០កេស សរុបជាថវិកា អស់ ៣,២៥០$ និងក្រុមជួយបាញ់ថ្នាំសម្លាប់មេរោគ ថវិកា ៥០០,០០០៛៕សុខខេមរា


ចែករំលែក៖