ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងដើរតាមផ្លូវត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ផឹកស្រាស្រវឹងដើរតាមផ្លូវជំពុបជើងដួលចូលរថយន្ដបុកបែកក្បាលស្លាប់នៅនិងកន្លែងកើតហេតុ វេលាម៉ោង ១១៖៤៥នាទីថ្ងៃទី១១ខែមេសាឆ្នាំ នៅ លើផ្លូវលំក្រាលក្រួសក្រហម ស្ថិតនៅភូមិពោធិវង្ស សង្កាត់បន្សាយរាក់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា មានកើតករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តតូច បុកមនុស្សដើរ(បណ្តាលឲ្យស្លាប់) ។ ជនរងគ្រោះឈ្មោះ ជា កន ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
ម្ចាស់រថយន្តឈ្មោះ អុិន វណ្ណះ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិខ្នាចឫស្សី សង្កាត់បន្សាយរាក់ ក្រុងសំរោង បើកបររថយន្តម៉ាកតូយ៉ូតា ស៊ីណា ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F-4702 ក្នុងទិដៅពីត្បូងទៅជើង ។
មូលហេតុ៖ មកពីមនុស្សស្រវឹងដើរឆ្លងថ្នល់ មិនប្រយ័ត្នក៏ជំពុបជើងដួលចូលឡានតែម្ដង ខណៈឡានកំពុងមានល្បឿនលឿន ។
ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងកម្លាំងជំនាញបានធ្វើការវាស់វែង និងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបានដកហូតយកទៅរក្សាទុកនៅស្នងការដ្ឋានខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវីធី ។ប៉ែន នួន


ចែករំលែក៖