ព្រះសីហនុ៖ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ កម្លាំងចម្រុះរដ្ឋបាលក្រុងព្រះសីហនុ បានចុះបង្ក្រាបទីតាំងល្បែងជល់មាន់ និងល្បែងសុីសង(អាប៉ោង) ០១កន្លែង ស្ថិតនៅក្រុម២២ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងនោះដែរ កម្លាំងបានចាប់មាន់ជល់ចំនួន ៤ក្បាល ម៉ូតូចំនួន ១៩គ្រឿង និងឃាត់មនុស្សចំនួន ០៣នាក់ យកមកបន្តនីតិវីធីនៅសាលាក្រុងព្រះសីហនុ។
ចំពោះល្បែងសុីសងខុសច្បាប់ទាំងអស់នេះ លោកអភិបាលក្រុងព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ត្រូវចុះបង្រ្កាបល្បែងសុីសងខុសច្បាប់ទាំងអស់នៅទូទាំងក្រុងព្រះសីហនុ។
ទន្ទឹមនេះក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងបណ្តាញអ្នកសារព៍ត៌មានទាំងអស់ សូមរាយការណ៍ពីទីតាំងល្បែងសុីសងគ្រប់ប្រភេទមករដ្ឋបាលក្រុង (ដោយរក្សាការសម្ងាត់) ដេីម្បីចាត់វិធានការចុះបង្រ្កាបឱ្យបានទាន់ពេលវេលា។
លេីសពីនេះទៅទៀត ការចុះបង្រ្កាបទីតាំងល្បែងសុីសងទាំងនេះ មិនត្រឹមតែលុបបំបាត់ទីតាំងល្បែងសុីសងខុសច្បាប់ទេ គឺសំដៅដល់ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ផងដែរ។ឆ្លាម សមុទ្រ








