ភ្នំពេញ៖ នាល្ងាចថ្ងៃសុក្រ ៣ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ វេលាមោង១៧និង០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោកស្រី បានបន្តដឹកនាំយុវជនខណ្ឌ ដោយសហកាជាមួយមន្ទីរពេទ្យបង្អែកចតុមុខ ចុះសាកសួរសុខទុក្ខ សំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ ដល់បងប្អូន ប្រជាពលរដ្ឋ នៅសហគមន៍ក្រីក្រ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ក្នុងពិធីសួរសុខទុក្ខ និង សំណេះសំណាលនេះ លោកអភិបាលខណ្ឌ បានផ្ដាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន អំពីការថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់បងប្អូន ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវ Covid-19 ។ ក្នុងនោះលោកក៏បានណែនាំឲ្យបងប្អូនយើងប្រើប្រាស់ក្រមា ឬម៉ាស់ឲ្យបានត្រឹមត្រូវ និងលាងដៃជាមួយសាប៊ូ ឬ អាកុលអោយបានញឹកញាប់ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មានអាការៈក្តៅខ្លួន ក្អកឈឺបំពង់ក ពិបាកដកដង្ហើម ឬ ប្រសិនបើមានបងប្អូនត្រឡប់ មកពីក្រៅប្រទេស និង មានករណីករណីសង្ស័យណាមួយនោះ ត្រូវរាយការណ៍ជាបន្ទាប់ មកអជ្ញាធរខណ្ឌ សូមទំនាក់ទំនងលេខទូរស័ព្ទ ១១៥ជាបន្ទាន់ ឬទំនាក់ទំនងមកលោក អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ ដែលមានលេខទូរសព្ទ័ចំនួន០២ខ្សែគឺ ០១២ ២៥ ៦៨៦៨ និង ០៩៧ ៧២៥៦៧៨៩ ឬទូរសព្ទ័មកលេខ :- ០១២ ៩១៣៦៣១ ; ០១៧ ៨៨៤៨៨៨។
ជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខនេះ សូមកុំធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូន ឬធ្វើដំណើរទៅកំសាន្តនៅតាមបណ្តាខេត្តនានាជាដាច់ខាត ព្រោះវាអាចបណ្តាលអោយឆ្លងជម្ងឺCovide១៩ ដោយចៃដន្យ ប្រសិនបើមិនបានបង្ការ និងប្រយត្ន័ប្រយែងជាទីបំផុតនោះទេ។
ស្របនឹងកិច្ចសួរសុខទុក្ខ និងសំណេះសំណាលនោះ លោកអភិបាលខណ្ឌក៏បានចែកជូននូវអង្ករចំនួន ១០គីឡូ ក្នុងមួយគ្រួសារ និង មីយើង ០១កេស ព្រមទាំងសាប៊ូលាងដៃ ០៤ដុំតូចផងដែរ ៕ស តារា