ពិភពលោក៖ ប្រភព CGTN បានអោយដឹងថា៖ នៅទូទាំងពិភពលោក ចំនួនអ្នកស្លាប់ ដោយសារជម្ងឺ COVID-19 មាន១១០,០០០ នាក់ អ្នកឆ្លង១,៧៩ លាននាក់ កាលពីម្សិលមិញ។
បើនៅទូទាំងរដ្ឋញូវយ៉កវិញ មានមនុស្សប្រមាណ ៧៥៨ នាក់ទៀតបានស្លាប់ក្នុងរយៈពេល ២៤ ម៉ោង ។ លោក Cuomo អភិបាលរដ្ឋបាននិយាយថា នេះគឺជាព័ត៌មានគួរឱ្យរន្ធត់ណាស់ ហើយរហូតទល់ពេលនេះ មនុស្សសរុបចំនួន ៩.៣៨៥ នាក់បានស្លាប់ដោយសារជម្ងឺ Covid-19 នៅទូទាំងរដ្ឋ។ នេះបើតាមការផ្សាយពីប្រភពCNN ។
ជំងឺក៏កាចសហាវមួយនេះ បានឆក់យកជីវិតមនុស្សឈានដល់មាន ចំនួនអ្នកស្លាប់ ដោយសារជម្ងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ១១០,០០០ នាក់ ហើយគិតត្រឹមថ្ងៃអាទិត្យ ម៉ោងនៅតំបន់មនុស្សជាង ១,៧៩ លាននាក់នៅជុំវិញពិភពលោក បានឆ្លងវីរុសនេះ នេះបើយោងតាមស្ថិតិចុងក្រោយបង្អស់ ដែលចេញផ្សាយដោយសកលវិទ្យាល័យ Johns Hopkins៕
ដោយ៖សុខខេមរា