ភ្នំពេញ៖ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការដោះស្រាយចរាចរណ៍នៅចំណុច ច្រមុះជ្រូកក្បាលថ្នល់ ប្រសព្វនិងមហាវិធីសម្ដេចតេជោហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ)និងអាចដោះស្រាយបាន នូវសារាចរ៥0% បន្ថែមទៀត ក្រោយពីអាជ្ញាធររាជធានីភ្នំពេញដកយកសាំងសូគីមិចនៅចំណុច ច្រមុះជ្រូកក្បាលថ្នល់នេះចេញ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ឱ្យដឹងបែបនេះ នៅក្នុងកិច្ចប្រជុំមួយជាមួយនឹងអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមួយចំនួន. កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សារកដំណោះ ស្រាយធ្វើយ៉ាងណាដោះស្រាយឲ្យបានល្អប្រសើរលើបញ្ហាសរាចរនៅចំណុចផ្លូវច្រមុះជ្រូកក្បាលថ្នល់ប្រសព្វនឹងផ្លូវសម្ដេចមហាគណៈមហាសេនាបតីតេជោហ៊ុនសែនឬ(ផ្លូវ៦០ម៉ែត្រ) ខណៈដែរផ្លូវនេះ មានការកកស្ទះចរាចរណ៍រាល់ថ្ងៃុ។
លោកបានបញ្ជាក់ថា ដើម្បីដោះស្រាយនូវការកកស្ទះនៅតំបន់នេះ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងក្លាណាស់ ដោយយើងបានកសាងស្ពានអាកាសក្បាលថ្នល់ ហើយចំពោះមុខ
ច្រមុះជ្រូកក្បាលថ្នល់នេះ ជាគោលការណ៍យើងនឹងយកការ៉ាសសាំងសូគីមិចមួយនៅចំណុចនេះចេញ ដើម្បីកែលំអរនូវប្រព័ន្ធចរាចរណ៍តំបន់នេះឲ្យប្រសើរឡើង។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ក្រោយពីយកការ៉ាសសាំងសូគីមិចមួយនេះចេញ ការដោះស្រាយបញ្ហាចរាចរនៅតំបន់ច្រមុះជ្រូកក្បាលនេះ យើងអាចសំរួលការដោះស្រាយបញ្ហាចរាចរណ៍បានប្រមាណជា៥០ភាគរយបន្ថែមទៀត ជាមួយនឹងការពង្រីកមហាវិធីព្រះមុនីវង្សឲ្យបានបីកន្លែងផងដែរ។ប៉ុន្តែទោះបីយ៉ាងណាក្តី ចំពោះវិធានការចំពោះមុខ គឺការកែសម្រួលប្រព័ន្ធភ្លើងស្តុបនៅតំបន់នេះមួយជំហានសិន ដោយហេតុថាក្នុងមួយថ្ងៃមានយានយន្តធ្វើចរាចរឆ្លងកាត់ប្រមាណជាជាងមួយម៉ឺនគ្រឿង៕ ដោយ៖ សំរិត