ស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២០ ឯក ឧត្តម ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភា និងឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បាននាំយកអំណោយរបស់ ព្រឹទ្ធិសភា នៃព្រះរាជាណាចក្រកម្ពុជាមកប្រគល់ជូន សាលាស្រុកថាឡាបរិវាត់ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភា លើកឡើងថា. ដើម្បីចូលរួមបង្ការទប់ស្កាត់នូវវីរុស COVID-19 នេះ ឯកឧត្តមសូមជំរុញឲ្យ រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ធ្វើការផ្សព្វផ្សាយទៅតាមមូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋជឿជាក់ ដោយទុកចិត្តមកលើការដឹកនាំ និងធ្វើទៅតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន រួមទាំងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលពីវិធានការក្នុងការការពារនៃការឆ្លងមេរោគកូវីដ១៩នេះ ។
ដូចនេះហើយសូមឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវ អនាម័យខ្ពស់ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត កន្លែងធ្វើការងារស្អាត ដើម្បីជៀសផុតនូវការឆ្លង និងការរីករាលដាល ជម្ងឺកាចសាហាវមួយនេះផងដែរ ។
ជាចុងក្រោយ ឯកឧត្តម ញ៉ែម សាម៉ន និង ឯកឧត្តម ម៉ុម សារឿន បានធ្វើការប្រគល់អំណោយរបស់ ព្រឹទ្ធសភា ដែលបានយកមកផ្តល់ជូន រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ នាពេលនេះ រួម មាន ÷
ក្រម៉ា ចំនួន ៤០០ ក្រម៉ា សាប៊ូ ចំនួន ៥កេះ ឃីតចំនួន២កញ្ចប់ និងថវិកា ចំនួួន២លានរៀល ។
ឆ្លៀតក្នុងឱកាសនោះផងដែរ . ឯកឧត្តម ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភា និងឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានបន្តដំណើរអញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពជាក់ស្តែង នៃការស្ថាបនា ផ្លូវ ក្រាលគ្រួសក្រហមមួយខ្សែ ក្នុងស្រុកថាឡាបរិវ៉ាត់ ដែលឆ្លងកាត់ ឃុំ ថាឡាបរិវ៉ាត់ ឃុំអូររ៉ៃ និង ឃុំ កាំងចាម ស្រុកថាឡាបរិវ៉ាត់ ឆ្ពោះទៅ ឃុំ សៀមបូក ស្រុកសៀមបូក នៃខេត្តស្ទឹងត្រែង ដែល នឹងកំពុងស្ថាបនា ។
ដោយ!មាស សុផាត