ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីត្រៀមចាត់វិធានការតឹងតែងប្រឆាំងកូវីដ-១៩ ក្រោយមានអ្នកឆ្លងកើនឡើងជាង២១ពាន់នាក់

ចែករំលែក៖

ប្រទេសរស្សុី៖ គិតមកដល់យប់ថ្ងៃទី១៤ខែមេសា នៅទូទាំងប្រទេសរុស្ស៊ី មានអ្នកឆ្លង កូវីដ-១៩ សរុប ជាង២១ពាន់នាក់ ក្នុងនោះអ្នកឆ្លងថ្មីក្នុងថ្ងៃនេះមានដល់ទៅជិត៣ពាន់នាក់ ។ ក្នុងចំណោមអ្នកឆ្លង មាន១៥០០នាក់ ក្នុងទីក្រុងមូស្គូ ក្រៅពីនេះគឺស្ថិតនៅក្នុងតំបន់ជិតខាង។
នៅពេលនេះដែរប្រធានាធិបតីរុស្ស៊ីលោកពូទីនបាន បញ្ជាឲ្យក្រសួងការពារជាតិត្រៀមលក្ខណៈបញ្ជូនទាហានចូលរួមក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ក្នុងប្រទេសនេះ ខណៈវីរុសនេះឆ្លងរាលដាលយ៉ាងឆាប់រហ័ស។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៤ ខែមេសា បានផ្សាយថា៖ ប្រធានាធិបតីពូទីន បានបញ្ជាឲ្យកម្លាំងយោធាត្រៀមលក្ខណៈ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ។ ជាមួយគ្នានោះក្នុងមួយថ្ងៃមានអ្នកស្លាប់កើនឡើងដល់ទៅ១៨នាក់ធ្វើឲ្យអ្នកស្លាប់សរុបក្នុងប្រទេសរុស្ស៊ីកើនឡើងដល់១៤៨នាក់ហើយ។ ទីក្រុងមូស្គូគឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ដោយកូវីដ-១៩ ។ រដ្ឋាភិបាលបានបិទទីក្រុងនេះដោយហាមពលរដ្ឋចេញក្រៅផ្ទះ។ ការបិទទីក្រុងក្រោយពេលលោកពូទីនបានថ្កោលទោស ថាមានការយឺតយ៉ាវ ក្នុងសកម្មភាពទប់ស្កាត់ឆ្លងរាលដាលកូវីដ ក្នុងរដ្ឋធានីមូស្គូ។
ជាមួយគ្នានេះលោកពូទីនបានឡើងគម្រោង ដាក់ពង្រាយកម្លាំងទាហាន ដើម្បីចូលរួមក្នុងសង្គ្រាម ប្រឆាំងកូវីដ ក៏ដូចជា រិតត្បិតការធ្វើដំណើររបស់ពលរដ្ឋនៅក្នុងទីក្រុង ៕ដោយ៖ ធី រីណា


ចែករំលែក៖