ខេត្តព្រះសីហនុ៖ (ដំណឹងបឋម) សមត្ថកិច្ចនិងក្រុមគ្រូពេទ្យបា នចូលទៅជួយសង្គ្រាះជនជាតិចិ នចំនួន៤នាក់ ដែលរងរបួសដោយសង្សយ័ថាជាអំពើហឹង្សា ចាក់សម្លាប់គ្នារវាងជនជាតិចិននិ ងជនជាតិចិនដូចគ្នានៅក្នុងអាគា រមួយកន្លែងតាមផ្លូវម្តុំជិតភ្នំ ខៀវក្នុងសង្កាត់លេខ២ក្រុងព្រះសី ហនុ វេលាម៉ោង10.និង20នាទីព្រឹកថ្ងៃ ១៥ ខែមេសា ឆ្នាំ២០២០នេះ។ បើតាមសមត្ថកិច្ចដែលចូលទៅសង្គ្រោះ ផ្ទាល់ បានប្រាប់ជាបឋមថា មានបុរសជនជាតិចិន២នាក់និងស្រ្តី ម្នាក់រងរបួសធ្ងន់ ដោយសារមុខកាំបិត នៅបន្ទប់មួយក្នុងអាគារនោះ និងបុរសជនជាតិចិនម្នាក់ទៀតសង្ស័យថាជាជនដៃដល់ បានលោតទម្លាក់ពីលើអាគារមកដីបណ្ដាលអោយរងរបួសធ្ងន់ដូចគ្នា។
ទោះជាយ៉ាងនេះក្តី រឿងរ៉ាវយ៉ាងណានោះ នឹងដឹងច្បាស់នៅក្រោយពេលសមត្ថកិច្ច សួរចំម្លើយ និងសើុបអង្កេតចប់ ភ្លាមៗដែរសមត្តកិច្ចបានបញ្ជូ នជនរងគ្រោះទៅសង្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត៕ឆ្លាម សមុទ្រ