ភ្នំពេញ៖ចោរគាស់ផ្ទះពេលយប់លួចលុយ ទូរស័ព្ទ និងអាយផេតគិតជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ ព្រឹកឡើងជនរងគ្រោះដើររកឃើញជនសង្ស័យជានារីម្នាក់ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែទី១។ហេតុការណ៍នេះ បានកេីតឡេីងនៅម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី ១៥ខែមេសា ឆ្នាំ ២០២០ស្ថិត តាម បណ្តោយផ្លូវ១០៥ក្នុងភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។
ជនសង្ស័យមានឈ្មោះសុខ ភារុន អាយុ ៣២ឆ្នាំមានមុខរបរនៅផ្ទះមានទីលំនៅភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ សុទ្ធ សុធារី ៣៨ឆ្នាំ មុខរបរលក់កាហ្វេស្នាក់នៅផ្ទះគ្មានលេខភូមិ បាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
ប្រភពព័ត៌មានបានឲ្យដឹងថានៅម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ខែឆ្នាំម្ចាស់ផ្ទះបានសម្រានលង់លក់ក្នុងដំណេកដោយមុនពេលសម្រានបានទុកលុយចំនួន៣៧០ដុល្លារលុយខ្មែរ៣០ម៉ឺនរៀល អាយផេតមួយគ្រឿងតំលៃជាង១០០០ដុល្លារទូរស័ព្ទអាយហ្វូន១១ប្រូមេក មួយគ្រឿងតំលៃ១២០០ដុល្លារនិងទូរស័ព្ទអាយហ្វូនអិចអេសមួយគ្រឿងតំលៃជាង៤០០ដុល្លារនៅក្បាលដំណេកនៃផ្ទះកេីតហេតុជាន់ទី១លុះរហូតដល់ម៉ោង៦ព្រឹក ថ្ងៃដដែលទេីបម្ចាស់ភ្ញាក់ពីដំណេកដឹងបាត់លុយនិងទូរស័ព្ទ ក៏ស្វែងដេីររកតែមិនឃេីញបានព្យាយាមខលចូលលេខទូរស័ព្ទអាយហ្វូនអិចអេសដែលបាត់នោះនារីម្នាក់បានលេីកនិយាយជាមួយជនរងគ្រោះគាប់ជួនប្អូនប្រុសស្ត្រីបានឃេីញនារីសង្ស័យនិយាយទូរស័ព្ទបងរបស់ខ្លួនក៏ហៅសមត្ថកិច្ចទួលសង្កែទី១ឲ្យឃាត់សាកសួររកបក្ខពួកនិងចាត់ការតាមច្បាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ចំណែកវត្ថុ តាងទូរស័ព្ទម៉ាកអាយហ្វូនអិចអេសត្រូវបានប្រគល់អោយជនរងគ្រោះវិញ៕ជ្រោយ ពេជ្រ