ភ្នំពេញ៖ រហូតម៉ោង ៨និង៣០នាទី ថ្ងៃទី ១៦ មេសា ២០២០ យេីងពុំរកឃេីញអ្នកជំងឺ COVID-19 ករណីថ្មីទេ ជាសរុបប្រទេសយេីងមានចំនួន ១២២ករណី ដដែល និង ២ករណីជាសះស្បេីយ សរុប ៩៨នាក់ ស្លាប់គ្មាន ។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ១១៥ ៕