ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីយោធាពីរនាក់ បើកម៉ូតូលឿនក្នុងស្ថានភាពស្រវឹង បុកគ្នារងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង20និង40នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង(ម៉ូតូនឹង ម៉ូតូ ) ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលអោយមន្ត្រីយោធា ពីរនាក់រងរបួសធ្ងន់និងស្រាល។

សមត្ថកិច្ចបានអោយដឹងថាម៉ូតូម៉ាកហុងដាស៊េរី2017បើកបរពីត្បូងទៅ ជើង រីឯ ម៉ូតូហុងដាស៊េរី2014បើកបរពីជើងទៅត្បូងនៅលើផ្លូវជាតិលេខ ២៦២៥ ចន្លោះគីឡូម៉ែត្រលេខ46-47 ស្ថិតក្នុងភូមិ ឃុំ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
បណ្តាលអោយមនុស្សរងរបួសធ្ងន់ 01នាក់ និង ស្រាល 01 នាក់។
១-អ្ន កបើកបរម៉ូតូម៉ាកហុងដាសេរី2017ពណ៌ខ្មៅ
ឈ្មោះ. ធី វ៉ាន់ធីត ភេទ ប្រុស អាយុ 27 ឆ្នាំ រស់នៅ ភូមិ ឃុំ ស្រុក ត្រពាំងប្រាសាទខេត្ត ឧត្តរមានជ័យ។ មុខរប យោធា របួុសស្រាលត្រង់ក្បាលជង្គង់ ។
2-អ្នកបើកបរម៉ូតូហុងដាសេរី2014 -ឈ្មោះ កិក ភា ភេទ ប្រុសអាយុ 26 ឆ្នាំរស់នៅ ភូមិ ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ. មុខេបរ យោធា រងរបួសធ្ងន់ត្រង់ពោះផ្នែកខាងឆ្វេង។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាង លើបណ្តាលមកពីអ្នក បើកបរម៉ូតូទាំងពីរបានប្រើប្រាសហួុសល្បឿនកំណត់និងស្រវឹងស្រាផង។

ក្រោយពេលកើតហេតុ កំលាំងជំនាញចរាចរណ៌ បានពិនិត្យកន្លែងកើតហតុនឹងធ្វើកាវាស់វែង។
ចំណែកវត្ថុតាងទាំងសងខាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទដើម្បីរៀបចំនីតិវិធីច្បាប់ ។

ប៉ែន នួន


ចែករំលែក៖