ក្រុមហ៊ុនអាម៉ាហ្សូនបានសម្រេចបិទទ្វារសារខាងចែកចាយទាំងអស់នៅក្នុងប្រទេសបារាំង ក្រោយពេលតុលាការ បានសម្រេច ផាក់ពិន័យជាទឹកប្រាក់១លានអឺរ៉ូ រាល់មុខទំនិញនិមួយ ដែលបានដឹកជញ្ជូនខុសច្បាប់ ។ បារាំង អនុញ្ញាតឲ្យដឹកជញ្ជូន តែមុខទំនិញពាក់ព័ន្ធសុខភាព ដូចជា ស្បៀងអាហារ បរិក្ខារពេទ្យ…។
ក្រុមហ៊ុន មានគម្រោងតវា ប៉ុន្តែ ដោយសារតែស្ថានភាពបច្ចុប្បន្នមិន អំណោយផល ទើបសម្រេចបិទ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី ២០ខែមេសា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រុមហ៊ុនអាម៉ាហ្ស៊ូន បាននិយាយទៅកាន់សារព័ត៌មាន The Verge ថា «តាមសេចក្តីសម្រេចរបស់តុលាការ កាលពីថ្ងៃទី១៤ខែមេសា យើងត្រូវផ្អាក់រាល់សកម្មភាប ចែកចាយនៅក្នុងប្រទេសបារាំង បើទោះបីយើងបានចំណាយប្រាក់ច្រើន ដើម្បីសុវត្ថិភាព បុគ្គលិក ដែលធ្វើការនៅពេលនេះ។
ការឆ្លងរាលដាលកូវីដបានធ្វើឲ្យក្រុមហ៊ុន អាម៉ាហ្ស៊ូនជួបផលលំបាកយ៉ាងខ្លាំងក្នុងការដឹកជញ្ជូនទំនិញទៅតាមផ្ទះ ។បច្ចុប្បន្ន មានសាខាក្រុមហ៊ុនអាម៉ាហ្ស៊ូនដល់ទៅ ៥០កន្លែងទូទាំងពិភពលោក មានបុគ្គលិកឆ្លងកូវីដ ហើយក្រុមហ៊ុន ក៏បានបង្កើតបន្ទប់ត្រួតពិនិត្យ ដាច់ដោយឡែកសម្រាប់បុគ្គលិករបស់ខ្លួន។
បណ្តាឃ្លាំងទំនិញអាម៉ាហ្សូននៅក្នុងប្រទេសបារាំង មានបុគ្គលិកធ្វើការរហូតដល់ទៅ១ម៉ឺននាក់ នៅពេលនេះក៏បានស្នើឲ្យបុគ្គិកទាំងអស់ សម្រាក់នៅផ្ទះសិន៕ដោយ ធី រីណា