ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកខ្សាច់បើកឡើងសួនដាច់កាឡេក្រឡាប់ផ្ងាជើងខ្ទាតទៅប៉ះPassappមួយគ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តបែនដឹកកម្ទេចថ្មមួយគ្រឿងបើកលឿនរេចង្កូតឡើងលេីសួនច្បារក្រឡាប់ដាច់កាឡេខ្ទាតទៅត្រូវpassapp មួយគ្រឿងទៀតបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៥០ នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខវិទ្យាល័យជម្ពូវ័ន កែងស្តុបQMI ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកខ្សាច់ខាងលើពាក់ស្លាលលេខ ភ្នំពេញ 3C 9497 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសណ្ណាណ  ទិសដៅពីលិកទៅកើតរហូតមកដល់ចំណុចកើតហេតុដោយឃើញរថយន្តនៅខាងមុខជាន់ហ្រ្វាំងមិនទាន់បណ្តាលឲ្យរេចង្កូតឡើងលើសួនច្បារអមផ្លូវបណ្តាលដាច់កាឡេក្រឡាប់ចាក់កម្ទេចថ្មចោលខ្ទេចតែម្តង រួចខ្ទាតដុំដែកមួយដុំទៅត្រូវ passapp ដែលនៅម្ខាងនៃសួនច្បារបណ្តាលឲ្យរងការខូចខាតផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុដោយមានការខូចខាតច្រើនទើបបញ្ជូនកម្លាំងជំនាញរាជធានី មកវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយបន្ត៕សុខាសែនជ័យ​


ចែករំលែក៖