ខេត្តស្វាយរៀង៖ លោកកុយសារ៉េនស្មៀនឃុំពពែតនិងប្រធានមណ្ឌលសុខភាពព្រមទាំងលោកមេឃុំនិងក្រុមការងារនៅព្រឹកថ្ងៃទី១៦ខែមេសាឆ្នាំ២០២០បានបន្តចុះដល់ខ្នងផ្ទះនិងផ្សព្វផ្សាយពីវិធានការការពារទប់ស្កាត់ពីជំងឺឆ្លងកូវីដ១៩និងបានពិនិត្យវាស់កំដៅ ចែកម៉ាស់ទែម៉ូម៉ែត្រជូនដល់ប្រជាពលរដ្ឋចំនួន៣ភូមិក្នុងឃុំពពែតស្រុកស្វាយទាបខេត្តស្វាយរៀង។
ក្នុងឪកាសនោះលោកកុយសារ៉េនសូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់និងបង្ការ ជំងឺcovid-១៩ដោយធ្វើអនាម័យជាប្រចាំជាពិសេសគឺថែរក្សាសុខភាពជាចំបងនិងត្រូវលាងដៃជាមួយសាប៊ូ ទឹកអាកុលរឺជែលជាប្រចាំចៀសវៀងការចាប់រលាក់ដៃគ្នា ត្រូវប្រើកាយវិការសំពះត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន និង រក្សាគម្លាត២ម៉ែត្រពីគ្នា ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និង មន្ទីរពេទ្យរឺខលទៅលេខទូរសព្ទ័១១៥ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវនិងមិនត្រូវទៅស្វែងរកសេវាព្យាបាលនៅក្លីនិចឯកជនដែលពុំមានច្បាប់អនុញ្ញាតនោះទេ។
អាជ្ញាធរមូលដ្ឋានភូមិ ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋានជាពិសេសពលរដ្ឋដែលវិលត្រលប់មកពីក្រៅប្រទេស និងរាយការណ៍ជាប្រចាំថ្ងៃមកថ្នាក់ភូមិស្រុក ខេត្តជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន អំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់ផងដែរ។
បន្ទាប់មកលោកកុយសារ៉េននិងក្រុមការងារក៏ដើរដល់ខ្នងផ្ទះនិងបានចែកម៉ាស់ទែម៉ូម៉ែត្រនិងបាញ់កំដៅជូនដល់ប្រជាពលរដ្ឋនៅភូមិចំនួន៣ក្នុងឃុំពពែតស្រុកស្វាយទាបខេត្តស្វាយរៀងផងដែរ។
សូមបញ្ជាក់ថាអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន២នាក់ទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៩៨នាក់ ហើយពុំមានករណីអ្នកឆ្លងថ្មីទេ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ បើយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ធ្លាក់ចុះមកត្រឹមចំនួន២៤នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ដោយ៖យឹម សុថាន