អាមេរិក៖ បច្ចុប្បន្នមានតែចិនប៉ុណ្ណោះ ដែលមានបរិក្ខារពេទ្យគ្រប់គ្រាន់ដើម្បីចែកចាយនៅលើពិភពលោកទាំងមូល។
នៅពេលនេះរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានបន្ទន់សំដី ខុសប្លែកពីធម្មតា ដោយបានអំពាវនាវដល់ចិន រួមគ្នាប្រឆាំងកូវីដ-១៩។
នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានការិយាល័យកិច្ចការបរទេសរបស់ក្រសួងការបរទេសចិន លោក Yang Jiechi រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអំពាវនាវដល់ចិនរួមសហការគ្នាដើម្បីប្រឆាំងកូវីដ-១៩។ នេះជាសកម្មភាពខុសប្លែកពីធម្មតា ខុសពីពេលមុនៗ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Morgan Ortagus បានបញ្ជាក់ថា «រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ជាក់ឡើងវិញពីជំនួយទៅឲ្យចិន កាលពីខែមករា ហើយអាមេរិកនិងបន្តក្នុងពេលខាងមុខ ។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងទៀតថា អ្វីដែលសំខាន់នាពេលនេះ គឺផ្តល់លក្ខណៈងាយស្រួលឲ្យអាមេរិក ទទួលបានការផ្គត់ផ្គង់បរិក្ខារពេទ្យចាំបាច់ ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។
សារព័ត៌មាន AFP នៅថ្ងៃទី១៦ខែមេសា បានផ្សាយថា ចិនគឺជាប្រភពផ្គត់ផ្គង់ បរិក្ខារពេទ្យចាំបាច់បំផុតដល់អាមេរិកក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។ ជំនួបពិភាក្សា ខាងលើគឺជាចំណុចសំខាន់ជួយដល់ទំនាក់ទំនង អាមេរិកចិន កាន់តែប្រសើរឡើង ក្រោយប្រឈមមុខតានតឹងដាក់គ្នា ជាច្រើនសប្តាហ៍កន្លងមក ចាប់តាំងពីផ្ទុះកូវីដ-១៩៕ដោយ៖ធីរីណា