រដ្ឋាភិបាលមីយ៉ាន់ម៉ាបានសម្រេច ដោះលែងអ្នកទោសរហូតដល់១ភាគ៤នៃអ្នកទោសទាំងអស់នៅក្នុងប្រទេសនេះ។
យោងតាមសារព័ត៌មានVOV នៅថ្ងៃទី១៧ខែមេសាបានផ្សាយថា នៅក្នុងសេចក្តីប្រកាសចេញពីការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា នៅថ្ងៃទី១៧ខែមេសា បានបញ្ជក់ថា អ្នកទោស ដល់ទៅ១ភាគ៤ ស្មើ ២៥ពាន់នាក់ នឹងត្រូវបានដោះលែងដើម្បីកាត់បន្ថយចំនួនអ្នកទោស បញ្ចៀសការឆ្លងរាលដាលកូវីដ១៩។
នៅក្នុងប្រទេសមីយ៉ានម៉ា អ្នកទោសដែលមានទោសស្រាលក្នុងប្រទេសនេះ នឹងទទួលបានការលើកលែងទោសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅខែ មេសានេះ។ ជារៀងរាល់ឆ្នាំមានអ្នកទោស ៥ពាន់នាក់ត្រូវបានលើលលែងទោស។ ដោយឡែកនៅក្នុងឆ្នាំ២០២០រដ្ឋាភិបាលមីយ៉ានម៉ា នឹង បង្កើនចំនួនអ្នកទោសត្រូវដោះលែងកើនឡើង៥ដង ស្មើ២៥ពាន់នាក់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
អ្នកទោសនៅក្នុងប្រទេស មីយ៉ានម៉ា មានប្រមាណ១សែននាក់ ហើយក្នុងចំណោមអ្មកទោសដែលបានដោះលែង មានជនបរទេស៨៧នាក់ នឹងត្រូវបណ្តេញចេញពីប្រទេស ។ ពាក់ព័ន្ធនិងអ្នកឆ្លងកូវីដ១៩មីយ៉ាន់ម៉ា មានអ្នកឆ្លងសរុប៨៥នាក់ ស្លាប់៤នាក់៕