ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកបីនាក់ត្រូវបានឃាត់ខ្លួនក្នុងករណីហឹង្សារកាប់លើជនរងគ្រោះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនវេលាម៉ោង១១ និង៣០នាទី ថ្ងៃសុក្រ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០  នៅចំណុច ភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបន្ទាប់ពីរូបខ្លួននិងបក្សពួកធ្វើសកម្មភាពហឹង្សារដោយកាប់ទៅលើជនរងគ្រោះម្នាក់រងបួសយ៉ាងទម្ងន់។ 

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាកើតហេតុនៅវេលាម៉ោង១៩ និង២០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យមានគ្នាចំនួន០៣នាក់ បានជិះម៉ូតូម៉ាកវេវ ពណ៌ខៀវ កាប់ទៅលើជនរងគ្រោះបណ្ដាលអោយរងរបួសចំនួន ០៣កន្លែង ត្រង់ថ្គាមខាងឆ្វេងធ្ងន់ធ្ងរ ០១កន្លែង, ប្រអប់ដៃខាងឆ្វេង ០២កន្លែង។

 ជនរងគ្រោះឈ្មោះ ប៊នឡុង គឹមឈីន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែតបន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យទាំងបីក៏បាននាំគ្នាគេចខ្លួនបាត់។ ទោះជាយ៉ាងណាតាមការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតដល់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សៀវម៉េង នូចាន់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រីឯបក្សពួកពីរនាក់ទៀតបានរត់គេចខ្លួន។

     បច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងទៅតាមនីតិវិធីដើម្បីបញ្ជូនទៅកាន់តុលាការ ចំណែកបក្ខពួកពីរនាក់ទៀតកម្លាំងជំនាញនឹងបន្តការស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ដោយ៖នីមវណ្ណា

 

 

 


ចែករំលែក៖