ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងសាងសង់កីឡដ្ឋាន​ “ផ្កាឈូក” របស់លីកកំពូលចិនអាចផ្ទុកអ្នកទស្សនាបាន១០ម៉ឺននាក់

ចែករំលែក៖

ចិន៖ ក្រុម​ Guangzhou Evergrande ដែលការពារ​តំណែងជើងឯកលីកកំពូលចិន Chinese Super League បាន​បង្ហើប​ឲ្យ​ដឹង​ពី​គម្រោង សាងសង់កីឡដ្ឋាន​ដែល​មានចំណុះ​ដល់ទៅ១០០.០០០នាក់ឯណោះ ដោយគម្រោងនេះគឺធ្វើនៅកីឡដ្ឋានចាស់របស់ខ្លួនបច្ចុប្បន្នតែម្តង ។

កីឡដ្ឋាន​ដ៏​ធំ​សម្បើម និង​មាន​រាង​ជាក្រពុំ​ផ្កាឈូក​មួយ​នេះគ្រោង​នឹង​បញ្ចប់ការសាងសង់​ឲ្យ​បាន​រួចរាល់នៅ​ចុង​ឆ្នាំ២០២២ ខាង​មុខ។ ការសាងសង់កីឡដ្ឋានដ៏ធំមហិមានេះគឺបានប្រជែងដាច់កីឡដ្ឋាន Camp Nou ​របស់ក្លិបអ្នកមានបុណ្យ Barcelona ​ដែល​អាចផ្ទុកអ្នកទស្សនាបាន ៩៩.៣៥៤នាក់៕ដោយ៖ ភារៈ


ចែករំលែក៖