ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Leroy Sane ផ្ទេរពី Man City ទៅលេងប្រទេសកំណើតក្នុងតម្លៃ៧០លានផោន

ចែករំលែក៖

អង់គ្លេស៖ កាសែតអង់គ្លេស The Mirror បានសរសេរថា ខ្សែប្រយុទ្ធស្លាប Leroy Sane ដែលកំពុងលេងឲ្យក្លិបមេឃខៀវ Man City បានឈានមួយដំណាក់កាលទៀតហើយក្នុង ការធ្វើយ៉ាងណាឲ្យដំណើរការផ្ទេរកីឡាកររូបនេះទៅលេង នៅឯប្រទេសកំណើតវិញជាមួយនឹងក្លិបយក្ស Bayern Munich ក្នុងតម្លៃខ្លួន៧០លានផោន

បើមិនមានការប្រែប្រួលទេ កីឡាករខ្សែប្រយុទ្ធស្លាបឆ្វេងរូបនេះនឹងចាកចេញពីក្លិបអង់គ្លេស នៅរដូវក្តៅនេះ ក្នុងតម្លៃខ្លួនប្រមាណ៧០លានផោនដែលទាំងក្លិMan CityនិងBayern Munich បានបង្ហាញជំហរច្បាស់ហើយថាតម្លៃនេះគឺជា តម្លៃដែលពួកគេអាចទទួលយកបាន

សូមបញ្ជាក់ថា Leroy Sane មានវ័យ២៤ឆ្នាំបានជួយ ដល់ក្លិ Man Cityយ៉ាងខ្លាំងកាលពីរដូវកាលមុន ប៉ុន្តែចាប់ពីខែសីហាឆ្នាំ២០១៩មកដល់ពេលនេះរូបគេបានញាំញីដោយរបួសក្បាលជង្គង់ កីឡាករ រូបនេះបន្តសម្រាកព្យាបាលនៅឡើយ ៕

ដោយ៖ ភារៈ

during the Premier League match between Liverpool and Manchester City at Anfield on January 14, 2018 in Liverpool, England.


ចែករំលែក៖