ព័ត៌មានទាន់ហេតុការណ៍៖

វីរៈបុរស​បាល់ទាត់​អង់គ្លេសម្នាក់ស្លាប់ដោយសារ​កូវីដ-១៩

ចែករំលែក៖

អង់គ្លេស៖ លោក Norman Hunter ដែលជាវីរៈបុរស​បាល់ទាត់​អង់គ្លេសបាន​បាត់បង់​ជីវិត​ក្នុង​វ័យ៧៦ឆ្នាំ ដោយសារ​តែ​ជំងឺ​កូវីដ–១៩ ក្រោយ​ពី​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យព្យាបាលជាច្រើនថ្ងៃ។

លោក Norman Hunter ​បាន​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ជា​ខ្សែការពារ​របស់​ក្លិប ​ Leed កាល​ពី​ឆ្នាំ១៩៦២ ហើយ​ចំណាយ​ពេល​ជាង១៥ឆ្នាំ​ មុន​នឹង​លោក​មក​ប្រកប​អាជីព​នៅ​ក្លិប​ Bristol City និង​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​ក្នុង​ក្លិប Barnsley កាល​ពី​ឆ្នាំ១៩៨២។

លោក​បាន​ជួយ​ឲ្យ​តោ​កំណាចអង់គ្លេស​ឈ្នះ​ពាន World Cup កាល​ពី​ឆ្នាំ១៩៦៦ក្នុងនាមជាកីឡាករក្រុមជម្រើសជាតិ និង​ជួយ​ឲ្យក្រុមអង់គ្លេសទទួលបានចំណាកថ្នាក់លេខ៣ កាល​ពី​ឆ្នាំ១៩៦៨ក្នុងព្រឹត្តិការណ៍បាល់ទាត់យូរ៉ូ ។

ក្រោយពីចូលនិវត្តន៍ លោក​ក៏​បាន​ធ្វើជាគ្រូបង្វឹកដឹកនាំ​ក្លិប​ ​ Barnsley ក្លិបBardford City និង​ក្លិប Rotherham United ៕ ដោយ៖ ភារៈ

 


ចែករំលែក៖