ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យកណ្ដាលម្នាក់ បានបើកបរត្រាក់ទ័រ ភ្ជួរដីស្រែរេចង្កូតធ្លាក់ប្រឡាយត្រាក់ទ័រ សង្កត់ពីលើស្លាប់

ចែករំលែក៖

ប៉ៃលិន៖ បុរសម្នាក់បានរងគ្រោះរួចស្លាប់ នៅនឹងកន្លែងកើតហេតុ ខណះពេលដែលបុរសរូបនេះ បានបើកបរត្រាក់ទ័រ ទៅភ្ជួរដីចម្ការខ្លួនឯង កំពុងតែភ្ជួរដីស្រាប់តែ រេចង្កួតធ្លាក់ចូលប្រឡាយបណ្ដាលឲ្យបាសជើងត្រូវបានត្រាក់ទ័រសង្កត់ពីលើ ស្លាប់តែម្ដង។

តាមកម្លាំងនគរបាលជំនាញអធិការក្រុងប៉ៃលិនបានឲ្យដឹងថា÷ករណីបុរសម្នាក់ បើកបរត្រាក់ទ័រក្រឡាប់ដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង១០.០០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ត្រង់ចំណុចចំការ ស្ថិតក្នុងភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលអោយមានបុរស់ម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ។

បុរសជនរងគ្រោះមានឈ្មោះលាង ហេង​ ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិ សង្កាត់កន្លែងកើតហេតុ បើកបរត្រាក់ទ័រភ្ជួរដីម៉ាកYAMAHA F១៨០។

ករណីខាងលើនេះទាំងប្រជាពលរដ្ឋនិងទាំងសមត្ថកិច្វមូលដ្ឋានបានបញ្ជាក់យ៉ាងច្បាស់ថាជនរងគ្រោះខណះកំពុងភ្ជួរដីធ្វើស្រែបានថយក្រោយក៏ជ្រុលចង្កូតត្រាក់ទ័រធ្លាក់ចូលប្រឡាយដោយខ្លួនឯងតែម្តងបណ្តាលអោយក្រឡាប់សង្កត់ពីលើស្លាប់ភ្លាមៗ។

បន្ទាប់ពីកើតហេតុការណ៍បានកើតឡើងសមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យ និងបានសន្មិដ្ឋានថាជនរងគ្រោះពិតជាគ្រោះថ្នាក់ដោយសារត្រាក់ទ័រក្រឡាប់ពីលើពិតប្រាកដមែន រួចហើយ បានធ្វើកំណត់ហេតុ និងប្រគល់សាកសពជនរងគ្រោះទៅឲ្យសាច់ញាតិ ក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ស សារ៉េត


ចែករំលែក៖