ភ្នំពេញ៖ នៅក្នុងសន្និសីទកាសែត លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងប្រាប់ពីដំណឹងល្អដល់ប្រជាពលរដ្ឋនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះថា៖ អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត បានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១០៧នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ។
លោករដ្ឋមន្ត្រី អោយបងប្អូននៅតែមានការប្រុងប្រយ័ត្នខ្ពស់ដដែល ទោះកម្ពុជាយើង មិនមានអ្នកឆ្លងបន្តទៀតក៏ដោយ ជាមួយការសម្អាតអនាម័យ លាងដៃនឹងសាប៊ូ អាល់កុល៕ដោយ៖សិលា