ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចតាមចាប់ជនសង្ស័យ៣នាក់ពាក់ព័ន្ធនិងហឹង្សាប្រើដាវកាប់គេអោយរងរបួស

ចែករំលែក៖

កំពង់ធំ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញានិងធ្វើការស្រាវជ្រាវតាមចាប់ យកមកផ្ដន្ទាទោសតាមច្បាប់ បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូឌុបគ្នាហើយប្រើដាវកាប់ទៅលើជនរងគ្រោះចំនួន២នាក់ដែលកំពង់អង្គុយលេងទូរសព័្ទនៅក្បែរផ្លូវបណ្តាលឱ្យរបួស កាលពីវេលាម៉ោង ១៩ និង ៣០នាទីនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅចំនុចកសិដ្ឋានទី១ក្រុមហ៊ុនបារៀកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

  ជនរងគ្រោះទី១: ឈ្មោះភិន រដ្ឋា ភេទប្រុស អាយុ ១៥ឆ្នាំ (កម្មករចៀជ័រ)របួស ក ខាងក្រោយផ្នែកខាងស្តាំ( ស្រាល) និងជនរងគ្រោះទី២: ឈ្មោះវ៉ាន់ សំឡេង ភេទប្រុសអាយុ ១៩ឆ្នាំ(កម្មករចៀជ័រ)របួសក្បាលខាងក្រោយនិងស្មាខាងស្តាំ(ធ្ងន់)ទាំង២នាក់នៅភូមិវាលធំ ឃុំគគីធំ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។

  ជនសង្ស័យឈ្មោះ ពឿន ពេជ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិបាក់ស្នាលើ ឃុំបាក់ស្នា ស្រុកបារាយណ៏ ខេត្តកំពង់ធំ (កម្មករចៀជ័រ)និងបក្សពួក២នាក់ទៀតមិនស្គាល់ឈ្មោះជិះម៉ូតូ១គ្រឿងគ្នា៣នាក់បានយកដាវកាប់ទៅលើជនរងគ្រោះចំនួន២នាក់ ដែលកំពង់អង្គុយលេងទូរសព័្ទនៅក្បែរផ្លូវបណ្តាលឲ្យរងរបួស។ក្រោយពីធ្វើសកម្មភាពរួចមុខសញ្ញាដែលជាជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួុនបាត់ ។

  កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវតាមចាប់មុខសញ្ញានិងកសាងសំណុំរឿងតាមនីតិវិធី ៕ប៊ុនរិទ្ធី


ចែករំលែក៖