ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃច័ន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងអ្នកបើកបររថយន្តម៉ាក វីហ្គោ ចង្កូតស្ដាំ ពណ៏ស្ករ ពាក់ស្លាកលេខ កណ្ដាល 2A 3616 ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុបានជ្រុលបុកគូថរថយន្តម៉ាក តូយ៉ូតា.តាកូមា ចង្កូតឆ្វេង សេរីឆ្នាំ២០០៥ ពណ៏ស ពាក់ស្លាកលេខ 2B 4080 ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាង ប៉ុន្តែមិនបង្កឲ្យមានរបួសស្នាមដល់មនុស្សនោះឡើយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តខាងលើ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៤.១៨៥ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានជាក់ស្ដែងនៅកន្លែងកើតហេតុ គេឃើញរថយន្តទាំង ២គ្រឿងធ្វើដំណើរស្របទិសគ្នា(លិច.កើត) ស្រាប់តែបុកពេញទំហឹង(គ្រាំង)តែម្ដង ខណៈនេះម្ចាស់រថយន្តទាំងសងខាងកំពុងសំរួលគ្នា ដោយម្ចាស់រថយន្តម៉ាក តូយ៉ូតា តាកូមា ទារសំណងចំនួន ១.០០០ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែភាគីម្ខាងពុំទាន់ឆ្លើយតបនៅឡើយនោះទេ គ្រាន់តែបង្ហើបថាថ្លៃ …….៕
បុឹម ពិន