ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណី កាប់ចាក់គ្នា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ អធិការនគរបាលក្រុងព្រះសីហនុ បានបង្ហាញមុខជនសង្ស័យ ៤នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើដាវកាប់បណ្តាលអោយរបួសធ្ងន់ នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង៤០នាទី នៅចំណុចមុខក្រុមហ៊ុនក្រឡុកបេតុង ក្រុមទី១៤ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដែលបង្កឡើងដោយជនសង្ស័យមានគ្នាចំនួន៧នាក់ បានធ្វើសកម្មភាពដោយជិះម៉ូតូចំនួន៣គ្រឿង គឺម៉ូតូម៉ាកសង់ប៊ិច ចំនួន២គ្រឿង ម៉ាកនិចចំនួន១គ្រឿង ប្រើដាវកាប់ទៅលើជនរងគ្រោះ ៣នាក់ ដែលកំពុងជិះម៉ូតូហ្សូមមើអ៊ុិច បណ្តាលអោយរងរបួសធ្ងន់ចំនួន២នាក់។
សមត្ថកិច្ចបញ្ជាក់ថា៖ ជនសង្ស័យទាំង៧នាក់ រួមមាន៖ ១-ឈ្មោះ ផល វាសនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។
២. ឈ្មោះ សុវណ្ណ វាចាជីវ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៣.ឈ្មោះ ភូ សុភា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់
ស្នាក់នៅភូមិរាម ឃុំស្មាច់ដែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៤.ឈ្មោះ ជុំ ចាន់ធី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុមទី៧ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ ចំណែកបក្ខពួកដែលនៅសេសសល់ចំនួន៣នាក់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីឃាត់ខ្លួន ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ដោយមានការចង្អុលដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រះសីហនុ និងមានការសម្របសម្រួល នីតិវិធី ដោយលោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងរបស់អធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ និងបក្ខពួក៣នាក់ទៀត ជាសហចារីក្នុងការប្រព្រឹត្តបទល្មើស បានគេចខ្លួន។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ដោយ៖ ឆ្លាម សមុទ្រ


ចែករំលែក៖