ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២ថ្ងៃ (១៩-២០ ខែមេសា ឆ្នាំ២០២០)កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបង្ក្រាបបានបទល្មើសព្រហ្មទណ្ឌចំនួន៤ករណី

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ យោងតាមរបាយការណ៍របស់នគរបាលបានអោយដឹងថា រយៈពេល២ថ្ងៃ (១៩-២០ ខែមេសា ឆ្នាំ២០២០)កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបង្ក្រាប
បានបទល្មើសព្រហ្មទណ្ឌចំនួន៤ករណីជាបន្តបន្ទាប់រួមមាន៖
*ករណីទី១:(កាន់កាប់រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់):នៅថ្ងៃទី ១៩.០៤.២០២០ វេលាម៉ោង១៩:០០នាទី មានបុរស៤នាក់ (ជនជាតិចិន២នាក់,ខ្មែរ២នាក់ )និងស្រី១នាក់ ជនជាតិខ្មែរ អ្នក បកប្រែភាសាចិន បម្រើការងារនៅក្រុមហ៊ុនកាស៊ីណូ ស្ថិតក្នុងអគារ ឆៃណាថោន ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ បាននាំខ្លួនជនសង្ស័យជាជនជាតិចិន១នាក់ និង អាវុធខ្លី១ដើម មកប្រគល់ឲ្យកម្លាំងជំនាញ.នគរបាលព្រហ្មទណ្ឌកំរិតស្រាល ដោយប្រាប់សមត្ថកិច្ចថា ជនសង្ស័យរូបនេះជាបុគ្គលិករបស់ក្រុ
មហ៊ុនគាត់ (ផ្នែកOnline ) មានអាវុធជាប់នឹងខ្លួន ។
-ជនសង្ស័យឈ្មោះ Zheng Xiang Yun  ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មានស្រុកកំណើតទីក្រុងថុងហ័រ ខេត្តជីលីង នៃប្រទេសចិន  មុខរបរបុគ្គលិក Online នៅក្នុងអគារឆៃណាថោន ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ  ។
•វត្ថុតាងយកបានរួមមាន៖
-កាំភ្លើងខ្លី១ដើម ម៉ាក ZORAKI
-បង់កាំភ្លើង១ និងគ្រាប់ប្រភេទ៣៨០ ចំនួន២គ្រាប់ ។ ចំពោះករណីនេះកំពុងបន្តនិតិវិធី នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។
*ករណីទី២:(អំពីចោរកម្ម ) នៅថ្ងៃទី១៩.០៤.២០២០វេលាម៉ោង ២៣:៤៥នាទី កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះម៉ូតូល្បាតតាមដងផ្លូវ ពេលដល់ចំណុចមុខសាលាបឋមសិក្សា ផ្សារលើ ស្ថិតនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ  ក៍ប្រទះឃើញជនសង្ស័យ២នាក់ ភេទប្រុស ជនជាតិខ្មែរ កំពុងជិះម៉ូតូ ១គ្រឿង ម៉ាកអ៊ែរប្លែក ពណ៌ទឹកក្រូច-ខ្មៅ គ្មានស្លាកលេខ គួរអោយសង្ស័យក៍ឃាត់ត្រួតពិនិត្យ បន្ទាប់ពីធ្វើការត្រួតពិនិត្យឃើញថា ម៉ូតូដែលជនសង្ស័យជិះ បែកគ្រាប់សោរ ក៍ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់តែម្តង ។ ករណីនេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី ។
*ករណីទី៣(អំពើចោរកម្ម) នៅថ្ងៃទី២០.០៤.២០២០ វេលាម៉ោង ១:៣០នាទី រំលងអាធ្រាត្រ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះម៉ូតូល្បាតតាមដងផ្លូវ ពេលដល់ចំណុចផ្លូវសេតេ ស្ថិតនៅភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ក៍ប្រទះឃើញជនសង្ស័យ២នាក់(ជនជាតិខ្មែរ១នាក់,ជនជាតិវៀតណាម១នាក់) កំពុងជិះម៉ូតូ១គ្រឿង ម៉ាកហុងដាC.125 ពណ៌ខ្មៅ គ្មានកម្បាំង គ្មានស្លាកលេខ គួរអោយសង្ស័យ ក៍ឃាត់ត្រួតពិនិត្យ រកឃើញ សោរច្នៃសម្រាប់កាច់បំបែកសោរកម៉ូតូ១ និងសោរខ្សៀសម្រាប់    តសោរច្នៃ ១ដើម ក៍ឃាត់ខ្លួនទាំង២នាក់តែម្តង ។ ករណីនេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី ។
*ករណីទី៤ (អំពើចោរកម្ម):នៅថ្ងៃទី២០.០៤.២០២០ វេលាម៉ោង ២:៤០នាទី រំលងអាធ្រាត្រ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះម៉ូតូល្បាតតាមដងផ្លូវ ពេលដល់ចំណុចផ្លូវទៅបន្ទាយ PM ចុងអូរឈើទាល ស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៍ប្រទះឃើញជនសង្ស័យ២នាក់ ជនជាតិខ្មែរ កំពុងជិះម៉ូតូ១គ្រឿង ម៉ាកTODAY ពណ៌ស គ្មានស្លាកលេខ គួរអោយសង្ស័យ ក៍ឃាត់ត្រួតពិនិត្យ រកឃើញទូរស័ព្ទជាច្រើនគ្រឿង បំបែកជាបំណែកៗ , កូនកាំប៉ិតស្នៀត១ដើម ,ទល់រឺវ៉ិស ,កន្ត្រៃកាត់ខ្សែភ្លើង និងសម្ភារៈមួយចំនួនទៀត ក៍ឃាត់ខ្លួនទាំង២នាក់តែម្តង ។ ករណីនេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធីច្បាប់៕ដោយ៖ឆ្លាម សមុទ្រ

ចែករំលែក៖