ខេត្តស្ទឹងត្រែង៖ ផ្ទះមួយខ្នងតូចល្មម៥ម៉ែត្រ គុណនឹង៦ម៉ែត្រ ប្រក់សង្ក័សី ក្រាលក្តារ បាំងក្តា ត្រូវអគ្គីភ័យឆាបឆេះអស់គ្មានសល់ ក្នុងមួយប៉ប្រិចភ្នែក រួមទាំងសម្ភារៈខូចខាតអស់ទាំងស្រុង ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២០,៣១នាទីយប់ ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ ឋិតក្នុងចំណុចសាលាឆទាន ភូមិអូលាងគ្រោះ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
បើតាមប្រភពមុនពេលកើតហេតុ បានឲ្យដឹងថា: ម្ចាស់ផ្ទះមិននៅល្ងាចនោះ ពួគគាត់ទៅមុជទឹកនៅឯអូរ ដែលមានឈ្មោះថាអូលាងគ្រោះនោះ ចម្ងាយជាង២គីឡូមែត្រឯណោះ បណ្តាលមកពីផ្ទុះអាគុយសាក ផ្ទាំងសូឡា ខណៈម្ចាស់ផ្ទះមិននៅ ក្រោយម្ចាស់ផ្ទះត្រឡប់មកដល់ ផ្ទះវិញស្រាប់តែឃើញភ្លើងឆេះផ្ទះ អស់គ្មានសល់ ដោយមិនបានជួយអន្តរាគមន៍ពីអ្នកជិតខាង ឬរថយន្តពន្លត់អគ្គិភ័យឡើយ ព្រោះផ្ទះដែលឆេះនោះនៅឆ្ងាយ ពីទីរួមស្រុកនឹងខេត្ត ដោយស្ថានភាពខ្យល់ផង នៅពេលឆេះនោះ ទើបបណ្តាលឲ្យភ្លើងឆាបឆេះលឿនយ៉ាងនេះ។
បើតាមរបាយការណ៍របស់លោក ទេស លាប អធិការដ្ឋាននគរបាលស្រុកសេសាន រាយការណ៍ជូនលោកអភិបាលស្រុក បានបញ្ជាក់ថា: ផ្ទះដែលរងនូវអគ្គីភ័យឆាបឆេះនោះ មានសមាជិក២អ្នក ស្រីទាំងពីរ ម្ចាស់ឈ្មោះ អន សំអាត ភេទស្រី អាយុ៤៧ឆ្នាំ ផ្ទះមានទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ ប្រក់ស័ង្គសី បាំងក្តារ ក្រាលក្តារ រងការខូចខាតអស់ទាំងស្រុង ក្នុងនោះអាគុយ១ ផ្ទាំងសូឡា១ លុយ១០ម៉ីនរៀល កំប៉ុងហ្គាស១០កំប៉ុង ទូរស័ព្ទ២គ្រឿង រួមនឹងសម្ភារៈប្រើប្រាស់ ក្នុងផ្ទះត្រូវរងនូវការខូចខាតទាំងស្រុង។
ក្រោយការឆេះអស់ភ្លាមៗលោកសម្បត្តិ ពិសិដ្ឋ អភិបាលនៃគណះអភិបាលស្រុកសេសាន បានមានប្រសាសន៍ថា: លោកនឹងចាត់ចែងឲ្យជនរងគ្រោះពីរអ្នកម្តាយនឹងកូនខាងលើ រកផ្ទះស្នាក់នៅបណ្ដោះអាសន្នសិន ហើយនឹងយកអំណោយកាកបាទក្រហមកម្ពុជា សាខាស្រុកយកទៅចែកជូនដល់ ក្រុមគ្រួសាររងគ្រោះដោយសារភ្លើងឆេះខាងលើនេះ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ដោយមិនទុកឲ្យអ្នកណាម្នាក់ ស្លាប់ដោយសារ ដាច់បាយឡើយ។
លោកបញ្ជាក់ផងដែរថា: នេះជាសម្ភារៈប្រើប្រាស់ នឹងគ្រឿងឧប្បភោគបរិភោគ មួយចំនួននេះ គ្រាន់តែជួយជាបណ្តោះអាសន្ន នឹងជួយបន្តទៅមុខ ក្នុងពេលគ្រាមានអាសន្នត ហើយក៍ជាអំណោយដ៍ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន ដែលមានសម្តេចគិតិព្រិទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា លោកទាំងពីតែងតែគិតគូ ដល់ប្រជាពលរដ្ឋ ទីណាមានទុក ទីនោះមានវត្តមានលោកទាំងពីរជានិច្ច ជាកាល ៕
ដោយ!មាស សុផាត