អុីរ៉ង់៖នៅថ្ងៃទី២២ខែមេសា កម្លាំងបដិវត្តអ៊ីស្លាមអ៊ីរ៉ង់IRGC បានប្រកាស ទទួលបានជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបយោធាជាលើកដំបូងក្នុងប្រទេសនេះ។
តាមការប្រកាសរបស់ IRGC ដែលគេហទំព័រ Sepahnews បានយកមកផ្សព្វផ្សាយនៅថ្ងៃទី២២នេះបង្ហាញឲ្យពើញថា ផ្កាយរណប ឈ្មោះ Nour ត្រូវបានបញ្ជូនទៅកាន់ទីអវកាសដោយមីសុីល ពីរជាន់ Qassed បាញ់ចេញពីទីតាំងនៅ Markazi ។ ការបាញ់បង្ហោះនោះទទួលបានជោគជ័យទាំងស្រុង។
ជាមួយគ្នានេះដែរអ៊ីរ៉ង់ផលិតបានយន្តហោះគ្មានមនុស្សបើកប្រភេទ Ababil-3 អាចបំពាក់មីស៊ីលវាយលុក។ នេះជាជោគជ័យយ៉ាងធំធេងរបស់ក្រុមបច្ចេកវិទ្យា អាវុធរបស់អ៊ីរ៉ង់។ក្រសួងការពារជាតិអ៊ីរ៉ង់បានបង្ហាញរូបភាពស្តីពី យន្តហោះគ្មានមនុស្សបើកនៅទីតាំង ឧស្សាហកម្មអវកាស Isfahan មានយន្តហោះ Ababil-3 ដល់ទៅ១១គ្រឿង។ យន្តហោះគ្មានមនុស្សបើកទាំងនោះបានបំពាក់ មីស៊ីលនាំផ្លូវធុនតូច Ghaem ។ ដែលពីមុនបំពាក់នៅលើយន្តហោះ UAV Mohajer-6។
បណ្តាញទូរទស្សន៍អ៊ីរ៉ង់ក៏បានផ្សព្វផ្សាយ ពីយន្តហោះ Ababil-3 វាយប្រហារដោយមីស៊ីល Ghaem ទៅលើ រថក្រោះចាស់ ជាការសាកល្បង ទទួលបានជោគជ័យទាំងស្រុង។សារព័ត៌មាន Modafl បានដកស្រង់សម្តីលោក Amir Hatami រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ បានបញ្ជាក់ថា យន្តហោះ UAV Ababil-3 អាចហោះហើរបានចម្ងាយដល់ទៅ១៥០ គឺឡូម៉ែត្រ។