ខេត្តស្វាយរៀង៖ ដោយមានការខ្វះខាតហេីយតម្រូវការចាំបាច់ដោះស្រាយដល់ បងប្អូនជាពលករវិលត្រឡប់មកពីប្រទេសក្រៅមកស្រុកកំណើតហើយដែលមន្ត្រីជំនាញ បានយកពួកគាត់មករក្សាទុក្ខនៅកន្លែង(ចត្តាឡីសក័រយះពេល១៤ថ្ងៃ)។
នៅព្រឹក ថ្ងៃទី២២ ខែមេសាឆ្នាំ ២០២០ រដ្ឋបាលស្រុករមាសហែក
សូមគោរពជូន លោក លោកស្រី និងសប្បុរសជនទាំងអស់នៅក្នុងខេត្តក៏ដូចជាក្រៅខេត្ត មេត្តា ជួយឧបត្ថមគាំទ្រជាសំភារៈក្តី ថវិកាក្តី ដើម្បីចូលរួមចំណែកក្នុងការការពារទប់ស្កាត់នូវជម្ងឺកូវីដ-១៩ ជាមួយរដ្ឋាភិបាល។
យោងតាម លោកស៊ូ ម៉ល់ អភិបាលស្រុករមាសហែកបានអោយដឹងថា៖
ដោយសារ គណៈកម្មការ កូវីដ-១៩ ស្រុករមាសហែក មានការខ្វះខាតហេីយតម្រូវការចាំបាច់ ដើម្បីដោះស្រាយដោយសារតែបងប្អូនជាពលករបានវិលត្រឡប់មកពីប្រទេសក្រៅចូលមកស្រុក មានចំនួនច្រើនដែលត្រូវយកមករក្សាទុក្ខកន្លែង(ចត្តាឡីសក័រយះពេល១៤ថ្ងៃ) តាមសាលារៀន នានាដូចនេះហើយទើបរដ្ឋបាលស្រុកអំពាវនាវ ដល់លោក លោកស្រី និងសប្បុរសជនទាំងអស់នៅក្នុងខេត្ត ក៏ដូចជាក្រៅ ខេត្តមានទឹកចិត្តសប្បុរសធម៌ មេត្តា ជួយឧបត្ថមគាំទ្រជាសំភារៈក្តី ថវិកាក្តី ដើម្បីចូលរួមចំណែកក្នុង ការទប់ស្កាត់នូវជម្ងឺកូវីដ-១៩ ជាមួយរដ្ឋាភិបាល ។
សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាលប្រកាសថា មិនមានករណីឆ្លង ហើយក៏ពុំមាន ករណីជាសះស្បើយដែរ ដោយសរុបអ្នកជាសះស្បើយ ចំនួន១១០នាក់និងអ្នកសម្រាកព្យាបាលចំនួន១២នាក់(ស្ត្រី៧នាក់ប្រុស៥នាក់)៕ដោយ៖យឹម សុថាន