ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានអញ្ជើញប្រគេន​ទ័យ​ទាន​ ព្រះសង្ឃចំនួន៤វត្ត ក្នុងខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖ នាព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត​ ទោស័ក ពុទ្ធសករាជ ២៥៦៣​ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អមដំណើរដោយ​ លោក វ៉ី​ សំណាង​ អភិបាលនៃគណ​អភិបាល​ខេត្តកំពង់ស្ពឺ​ លោក​ សរ​ សុពុត្រា​ អភិបាលរងខេត្ត​ រួមជាមួយក្រុមការងារ អញ្ជើញប្រគេន​ទ័យ​ទាន​ និងថវិកា របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​ និង​លោកជំទាវ​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ា​នី​ ហ៊ុន​សែន​ ប្រគេនព្រះសង្ឃចំនួន៤វត្តក្នុងស្រុកគងពិសី (វត្តធម្មគីរី, វត្ត​ក្រាំង​គម្ពីរ, វត្ដស្រះបី,​វត្តអង្គតាច័ន្ទ) ក្នុង១វត្តមាន​ អង្ករ១តោន ត្រីខ​១កេសធំ ស្ករស​៥​គីឡូក្រាម​ ប៊ីចេង៥គីឡូក្រាម ទឹកត្រី​២យួ​ ទឹកស៊ីអ៉ីវ​២យួ​ ទឹកផ្លែឈើ ១០កេស ទឹកដោះគោខាប់២កេស តែ២គីឡូក្រាម កាហ្វេ២កញ្ជប់ធំ មី៣កេសធំ ថ្នាំពេទ្យ​១កេស សាប៊ូ៦០ដុំ​ ស្បែងជើង១២គូ ជែលលាងដៃ១កេស ម៉ាស់១០ប្រអប់​ និងភួយ២ និងថវិកា​សរុប​២, ៦៥០, ០០០រៀល ។ សំរាប់យាយជីតាជី លោកតា​អាចារ្យ​ និងពុទ្ធបរិស័ទ្ទចំណុះជើងវត្ត សរុបចំនួន​៧០ នាក់​ ក្នុងម្នាក់ៗទទួលបានឃីត១កញ្ជប់(ថ្នាំពេទ្យ​ ជែលលាងដៃ សាប៊ូ​ នំប៉័ង​ ក្រម៉ា​ សារ៉ុង​ និងខោអាវ១កំប្លេរ)​ និងថវិកា៤៥, ០០០រៀល៕ដោយ៖ សុខ ខេមរា


ចែករំលែក៖