ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់បែកចង្កោមទម្ងន់ប្រមាណ៣៤០គីឡូក្រាមត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងព្រែកស្រុកឆ្លូង

ចែករំលែក៖

ខេត្តក្រចេះ៖ប្រជាពលរដ្ឋប្រទះឃើញគ្រាប់បែកចង្កោមទម្ងន់សរុបប្រមាណ៣៤០គីឡូក្រាមនៅ ព្រែកដៃទន្លេនៅភូមិបល្ល័ង្គ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា ការប្រទះឃើញគ្រាប់បែកចង្កោមនេះនៅពេលដែលប្រជាពលរដ្ឋទៅបង់សំណាញ់យកត្រីនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ក្នុងព្រែកមួយស្ថិតក្នុងភូមិបល្ល័ង្គ ឃុំដំរីផុង ស្រុកឆ្លូងខេត្តក្រចេះ។

លោកបន្តថា គ្រាប់បែកចង្កោមនេះមានផ្ទុកកូនគ្រាប់បែកចង្កោម ប្រភេទ CBU-46/A ចំនួន៤៤៤គ្រាប់ ហើយមានទម្ងន់សរុប ប្រមាណ៣៤០គីឡូក្រាម។

លោក បន្តទៀតថា ខណៈពេលនេះកម្លាំងជំនាញស៊ីម៉ាក់ដោយមានការទទួលគាំទ្រពីកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន នៅឃុំដំរីផុងហើយក៏បានយកគ្រាប់បែកចង្កោមនេះ ចេញដោយសុវត្ថិភាពផងដែរ៕ដោយ​ ជីវ័ន្ត


ចែករំលែក៖